Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​ទីក្រុង​វៀងចន្ទន៍​ជា​ប្រធាន​អាស៊ាន និង​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ភាគី​ឡាវ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ​វិញ ខណៈ​នៅ​បន្ត​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី។ សកម្ម​ជន​តំបន់​ឡ​ពាង​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា ខណៈ​គ្រួសារ​ថា ជា​រឿង​អយុត្តិធម៌។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក ចិន​ស្ថិត​ក្នុង​ដំណាក់កាល​​ដំបូង​នៃ​លទ្ធភាព​ចរចា​អំពី​នុយក្លែអ៊ែរ​និង​ប្រព័ន្ធ​អ៊ីនធឺណិត។ វិទ្យាស្ថាន Serum របស់​ឥណ្ឌា ចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ឡើងវិញ​តាម​រយៈ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង COVAX៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក កឹម សុខា ថា លោក​ធ្វើ​អ្វី​ដោយ​«ឆន្ទៈ​ពិត» ក្រោយពី​លោក ​សម រង្ស៊ី ​ហៅ​លោក​ថា ​ជា​«ចំណាត់​ខ្មាំង»​នយោបាយ។ គ.ជ.ប.​បញ្ចប់​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ​ដោយ​មាន​ពលរដ្ឋ​ជាង​៤៤​ម៉ឺន​នាក់​ចុះ​ឈ្មោះ ​ស្មើ​ប្រមាណ​២៧%​នៃ​ផែនការ។ យ៉ាងតិច​ដីព្រៃ​លិចទឹក​បឹង​ទន្លេសាប​១​ម៉ឺន​៥​ពាន់​ហិកតា​ត្រូវ​បាន​ដកហូត​ ខណៈ​បញ្ជូន​មនុស្ស​មួយ​ចំនួន​ទៅ​តុលាការ។ បទសម្ភាស​ភាគ​ទីមួយ​ជាមួយ​នឹង​លោក ចាប ញ៉ាលីវុធ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អំពី​កេរដំណែល​របស់​សម្តេច​ក្រុមព្រះ នរោត្តម​ រណឫទ្ធិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អង្គការ​អូតង់​បង្ហាញ​សាមគ្គីភាព​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អ្នក​ជំនាញ​កំពូល​អាមេរិក​ផ្នែក​ជំងឺឆ្លង​ថា វ៉ាក់សាំង​កូវីដ១៩ អាច​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី Omicron បាន​ខ្លះ។ សហរដ្ឋ​អាមេរិក គាំទ្រ​ការ​បង្កើត​កិច្ចព្រមព្រៀង​ជា​សាកល​ស្តីពី​ជំងឺ​រាតត្បាត​និង​ព័ត៌មាន​ដទៃ​ទៀត៕

XS
SM
MD
LG