កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៩ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋាភិបាល ឈប់ផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើ។ ព្រះសពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានបូជាជាមួយការកាន់ទុក្ខទូទាំងប្រទេស។ អ្នកវិភាគ៖ លោក ស ខេង បង្ហាញសារ«ភាពនៅកណ្តាល» ក្រោយលោក ហ៊ុន សែន ប្រកាសគាំទ្រកូនជាបេក្ខភាពនាយករដ្ឋមន្ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមាន ឡាវ សម្ពោធផ្លូវរទេះភ្លើងភ្ជាប់ទៅប្រទេសចិន ខណៈបំណុលជំពាក់ចិនកើនឡើង៕
ព័ត៌មានពេលរាត្រី៖ ៩ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ទីប្រឹក្សាក្រសួងការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកម្ពុជា ពិភាក្សាអំពីតួនាទីរបស់កម្ពុជា។ អាមេរិកហាមការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជាដោយបារម្ភពីឥទ្ធិពលចិន។ លោក ហ៊ុន សែន ព្រមានហាមឃាត់ចូលប្រទេសកម្ពុជាដូចគ្នា បើសេចក្តីព្រាងច្បាប់ទណ្ឌកម្មលើ«លទ្ធិប្រជាធិបតេយ្យ»របស់អាមេរិក ត្រូវអនុម័ត។ រដ្ឋាភិបាលរៀបចំសេចក្តីព្រាងច្បាប់សាសនា កំហិតសេរីភាពព្រះសង្ឃធ្វើបាតុកម្ម។ ផែនការចលនាសង្គ្រោះជាតិឲ្យផ្តួលរដ្ឋាភិបាលទីក្រុងភ្នំពេញ គ្របដណ្តប់សវនាការសកម្មជនបក្សជំទាស់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការរកស៊ីបែបពុករលួយនិងហិរញ្ញប្បទានខុសច្បាប់នៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាស៊ាន ដើម្បីជំរុញទៅមុខនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំអំពីប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រស្អែកនិងព័ត៌មានផ្សេងៗទៀត៕