Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៧ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​ហ៊ុន សែន​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ភ័យ​ស្លន់​ស្លោ​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​វីរុស​អូមីក្រុង​​បន្ថែម​ទៀត។ ការ​ប្រឡង​បាក់ឌុប​​ចាប់​ផ្តើម​ដោយ​មាន​សិស្ស​ឆ្លង​ជំងឺ​កូវីដ​១៩​ពីរ​នាក់​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​ដាច់​​ដោយ​ឡែក។ គណ​បក្ស​កាន់​អំណាច​បន្ថែម​រដ្ឋមន្ត្រី​២រូប​ ជា​អនុ​ប្រធាន​បក្ស ​នាំឲ្យ​មាន​ការ​រិះគន់​មួយ​ចំនួន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​ «ក្រមប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​សាសនា​​របស់​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ សា្លប់​ក្នុង​អាយុ៩០​ឆ្នាំ។ អង្គការ​សហប្រជាជាតិ មាន​ការតក់ស្លុត​ពី​សេចក្តី​រាយការណ៍​នៃ​ការសម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ រដ្ឋាភិបាល​ហ្វីលីពីន​និយាយ​ថា​​ អ្នក​ស្លាប់​​​ដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង​ក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់​​ចំនួន​៣៨៨​នាក់​ហើយ។ អគ្គលេខាធិការ​អង្គការ​អូតង់​ ស្វះ​ស្វែងរក​កិច្ច​ប្រជុំ​មួយ​ជាមួយ​​​ក្រុម​ប្រឹក្សា​រុស្ស៊ី​និង​​អង្គការ​អូតង់​​នៅ​ខែ​មករា​ខាង​មុខ​នេះ៕

XS
SM
MD
LG