Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២៨ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ​គណបក្ស​កាន់​អំណាច​បន្ថែម​រដ្ឋមន្ត្រី​២​រូប​ជា​អនុប្រធាន​គណបក្ស​នាំ​ឱ្យ​មាន​ការ​រិះគន់​មួយ​ចំនួន។ ការ​ប្រឡង​បាក់ឌុប​ចាប់​ផ្តើម​ហើយ​សិស្ស​ឆ្លង​ជំងឺ​កូវីដ១៩​ពីរ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​ដាច់​ដោយ​ឡែក។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ជំទាស់៖ ការ​ចុះចូល​របស់​សកម្មជន​បក្ស​នយោបាយ​ជារឿង​សាមញ្ញ​មុន​រដូវកាល​បោះឆ្នោត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ Human Rights Watch ថា​មាន​ការវិវឌ្ឍ​ទៅមុខ​ទាក់ទិន​នឹង​ជីវិត​របស់​កុមារ​នៅ​ឆ្នាំ​នេះ ទោះ​មាន​វិបត្តិ​កូវីដ១៩​ក៏ដោយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បបួល​លោក​សម រង្ស៊ី ភ្នាល់​គ្នា​រឿង​គុណភាព​សញ្ញាបត្រ។ សម្រាប់​អ្នក​ខ្វះខាត «ធុងសហគមន៍ចល័ត» នៅ​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ដ៏​ចាំបាច់។ សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​រង់​ចាំ​ឱកាស​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ចិន​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់ Balkan ដោយ​ទាមទារ​លក្ខខណ្ឌ​តិច​ជាង​សហភាពអឺរ៉ុប។ ការ​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ក្រុង New York ​ក្នុង​វិស័យ​ឯកជន​ចូល​ជាធរមាន។ ប្រទេស​ចិន​ពង្រីក​ការ​រាំង​ខ្ទប់​ខណៈ​ការ​ឆ្លង​វីរុស​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក និងអឺរ៉ុប។ បេសកជន​ថ្មី​របស់​អ.ស.ប.​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​បង្ហាញ«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​កំណើន​អំពើ​ហិង្សា។ លោកBiden ចុះ​ហត្ថលេខា​លើ​ច្បាប់​ចំណាយ​ផ្នែក​ការពារជាតិ​មាន​ទឹកប្រាក់ $៧៦៨,២ពាន់​លាន​ដុល្លារ។ សហរដ្ឋ​អាមេរិក​និង​ប្រទេសរុស្ស៊ី​នឹង​ធ្វើ​ការ​ចរចា​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ខែ​មករា៕

XS
SM
MD
LG