Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖​ ១ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​ជន​ខិល​ខូច​បង្កើត​ព័ត៌មាន​លក់​វ៉ាក់សាំង​កូវីដ​នៅ​កម្ពុជា។ មនុស្ស​២​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ក្រោយ​រិះគន់​រដ្ឋាភិបាល​អំពី​ការ​​ប្រើ​វ៉ាក់សាំង​កូវីដ​ចិន។ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ជាង ៣ សែន​ដូស​នៅ​ដើម​ខែ​មីនា។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ជីវិត​ជម្នះ​គ្រប់​ឧបសគ្គ​របស់​ស្រ្តី​ជា​អ្នកដឹកនាំ​ម្នាក់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​មីយ៉ាន់ម៉ា​ចោទ​​ប្រកាន់​បន្ថែម​​លើ​អ្នកស្រី Aung San Suu Kyi មួយ​ថ្ងៃក្រោយ​​មនុស្ស​​យ៉ាង​តិច​១៨​នាក់​​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ថ្ងៃ​អាទិត្យ។ មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង CDC របស់​អាមេរិក ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ ​​របស់​ក្រុមហ៊ុន Johnson & Johnson។ លោក Netanyahu ចោទ​ប្រកាន់​អ៊ីរ៉ង់​ពី​ការ​វាយប្រហារ​កប៉ាល់​ដឹក​ទំនិញ​របស់​អ៊ីស្រាអែល។ លោកTrump វាយ​ប្រហារ​លោក Biden និង​បង្ហើប​ពី​លទ្ធភាព​ឈរ​ឈ្មោះ​សម្រាប់​តំណែង​​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២៤។ តួអង្គ​ភាពយន្ត Hotel Rwanda បង្ហាញ​ខ្លួន​នៅ​​តុលាការ​ ខណៈ​​អ្នក​គាំទ្រ​រិះគន់​ថា​ជា​ «សវនាការ​បង្គ្រប់កិច្ច»។ ទីភ្នាក់ងារ​អ.ស.ប ​ថា ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម Houthi នៅ​ភាគ​ខាង​ជើង​យេម៉ែន​អាច​បង្ក​ជា​វិបត្តិ​មនុស្ស​ធម៌៕

XS
SM
MD
LG