Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​បរិស្ថាន​ថា អាជ្ញាធរ​ខេត្ត​ដក​ហូត​ដី​អភិរក្ស​មក​វិញ​និង​​ស្នើ​អាជ្ញាធរ​​ឃុំ​បញ្ឈប់​​បញ្ជាក់​លិខិត​ស្នាម​ទទួល​ស្គាល់។ ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្របដណ្តប់​សវនាការ​លើ​ជន​ជាប់ចោទ​ពាក់ព័ន្ធ​ការ​តវ៉ា​មុខ​ស្ថានទូត​ចិន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «អាមេរិកនិងអាស៊ីអាគ្នេយ៍នាដើមអាណត្តិលោក Joe Biden»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦ ​ខែ​មករា​លើ​វិមាន​សភា។ សហរដ្ឋ​អាមេរិក​សន្យា​បង្កើន​ល្បឿន​ដំណើរការ​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​ទាហាន​អាមេរិកាំង។ លោក Khanថា ប៉ាគីស្ថាន​មិន​អាច​កា្លយ​ជា​ដៃគូ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ម្តង​ទៀត​ទេ។ លោក ហ៊ុន សែន ថា​ការ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជា​​មរតកនយោបាយ​​របស់លោក។ អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ Donald Rumsfeld ​បាន​ទទួល​មរណភាព​អាយុ​ ៨៨​ ឆ្នាំ។ ខួប​១០០​ឆ្នាំ​របស់​គណបក្ស​កុម្មុយនឹស្ត​ចិន៖ សេចក្តី​សង្ឃឹម​និង​ការរកាំចិត្ត។ ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក​ឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​កោះ​នេះ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧៕

XS
SM
MD
LG