Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិមនុស្ស​អាមេរិក ជំរុញ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ឲ្យ​ស្តា​រសិទ្ធិ​នយោបាយ​និង​ពលរដ្ឋ​ឡើងវិញ។ ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ជំរុញ​ឲ្យ​លើក​ឡើង​អំពី​ការ​​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរ​ព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បុរស​ពីរ​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​ករណី​ពុល​ស្រា​ស​នៅ​ខេត្ត​កំពត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​ថា ​កិច្ចពិភាក្សា​ស្តីពី​នុយក្លេអ៊ែរ​រីកចម្រើន​ទៅមុខ​ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន។ វិទ្យុ​ដាណឺម៉ាក​ផ្សាយ​ថា​ អាមេរិក​ស៊ើបការណ៍​លើ​អធិការបតី​អាល្លឺម៉ង់​និង​មន្ត្រី​អឺរ៉ុប​មួយ​ចំនួន​ទៀត​ តាម​រយៈ​​​ប្រព័ន្ធ​ទាក់ទង​ដាណឺម៉ាក។ អង្គការ​សហប្រជាជាតិ​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​​នៅ​មីយ៉ាន់ម៉ា​នឹង​ជំរុញ​កំណើន​ផលិតកម្ម​អាភៀន។ ទីភ្នាក់ងារ​សន្តិសុខ​អង់គ្លេស​និង​​បស្ចិម​ប្រទេស​ជួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ស៊ើបរក​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង Wuhan។ រដ្ឋាភិបាល​ចិន​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​មាន​កូន​ ៣នាក់ ​ក្នុង​មួយ​គ្រួសារ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អនុរដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ចំ​ពេល​វិបត្តិ​សិទ្ធិ​មនុស្សកាន់​តែ​អាក្រក់។ ក្រុម​សហជីព​នៅ​កាស៊ីណូ​ Naga​ រៀបចំ​បណ្តឹង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​កុមារ​រង​គ្រោះ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​​ពន្ធនាគារ​បន្ត​កើន​ឡើង និង​មាន​ករណី​ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ។ រដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​សហ​ប្រជាជាតិ​សហការ​គ្នា​បង្កើត​គោល​នយោបាយ​គាំពារ​មនុស្ស​ចាស់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មួយ​សតវត្សរ៍​ក្រោយ​មក ​​អាមេរិក​រំឭក​​អំពី​ការ​សម្លាប់​រង្គាល​ជាតិ​សាសន៍។ បារាំង​និង​អង់គ្លេស​ពង្រីក​លទ្ធភាព​ចាក់​វ៉ាក់សាំង​កូវីដ១៩។ គណបក្ស​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាងជើង​បង្កើត​តំណែង​ថ្មី​ក្រោម​ការដឹកនាំ​របស់​លោក ​គីម ជុងអ៊ុន និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG