Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៩ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ​ថា ដាច់ខាត​មិន​ឲ្យមាន​បដិវត្តន៍​ពណ៌នៅ​កម្ពុជា។ លោក​ ហ៊ុន សែន គ្រោង​ស្នើ​​ច្បាប់​​កំណត់​អាយុ​​នាយករដ្ឋមន្រ្តី​ ខណៈ​អ្នកឃ្លាំមើល​ចង់​ឲ្យ​​មាន​កា​​រ​កំណត់​អាណត្តិ។ លោក​ ហ៊ុន សែន​ ចំអក​ថា​ លោក​ សម រង្ស៊ី​ វង្វេង​វង្វាន់​រឿង​រិះគន់​​សញ្ញា​បត្រ​​ក្រៅ​ប្រទេស។ លោក ស​ ខេង ថា ​៥១​ភាគរយ​នៃ​អ្នក​ជាប់​ឃុំ​ជិត​៤ម៉ឺន​នាក់​ទូទាំង​ប្រទេស​ជាប់​ពាក់​ព័ន្ធ​នឹងបទ​ល្មើស​​គ្រឿង​ញៀន។ តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទាត់​ចោល​សំណុំ​រឿង​០០៤។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប៉ូលិស​ហុងកុង​ឆែក​បណ្តាញ​ព័ត៌មាន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ចាប់​ខ្លួន​មនុស្ស​៦​នាក់។ ចិន​ព្រមាន​ចាត់​វិធានការ​ខ្លាំងក្លា​ ​បើ​កោះ​តៃវ៉ាន់​ស្វះស្វែង​រក​​ឯករាជ្យ។ ចិន​រិះគន់​អាមេរិក​បន្ទាប់ពី​ស្ថានីយ​អវកាស​«ជិតប៉ះ»​ជាមួយ​ផ្កាយ​រំណប​​របស់​លោក​ Elon Musk។ អង្គការ​សហប្រជាជាតិ​អំពាវ​នាវ​ឱ្យប្រទេស​បេឡារុស និង​ប៉ូឡូញ​គោរព​សិទ្ធិ​ជន​ទេសន្តរប្រវេសន៍។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​កំពុង​រារាំង​ជំនួយ​ទៅ​ក្រុម​គ្រួសារ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយសារ​ការប្រយុទ្ធគ្នា​ក្រោយរដ្ឋប្រហារ និង​ព័ត៌មាន​ផ្សេងទៀត៕

XS
SM
MD
LG