Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៥ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន អតីត​សកម្មជន​សហជីព​ម្នាក់​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ផែនការ​វិលត្រឡប់ ៩ វិច្ឆិកា​របស់​លោក សម រង្ស៊ី។ សមត្ថកិច្ច​បិទ​គេហទំព័រ​ចំនួន​៩​ដែល​បង្ហោះ​រូបភាព​ និង​វីដេអូ​អាសអាភាស​របស់​កុមារ​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​កាសែត​ប្រឆាំង​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា លោក Putin និង​លោក Xi នឹង​ពិភាក្សា​គ្នា​អំពី​«ភាពគឃ្លើន» របស់​សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់។ លោក Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​រង​​គ្រោះ​មហន្តរាយ​ដោយ​សារ​ខ្យល់​​ព្យុះគួច tornado ក្នុង​រដ្ឋ Kentucky។ ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យ អាមេរិក​ ដាក់​កំហិត​លើ​ការនាំ​ចេញ​បច្ចេកវិទ្យា​បំបិទ​សិទ្ធិ និង​ព័ត៌មាន​ដទៃ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៥ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការបន្ត​សវនាការ​លោក កឹម សុខា នាំ​ឲ្យ​មាន​មតិ​ចម្រុះ​ពី​អ្នកវិភាគ​ និង​ឃ្លាំមើល​សង្គម។ ករណី​ឆ្លង​មេរោគ​​​កូវីដ១៩​បំប្លែង​​ថ្មី​​អូមីក្រុង ត្រូវបាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា។ អ្នកបោះឆ្នោត ទាមទារ​ភាពត្រឹមត្រូវ​ក្នុង​ការជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង។ ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈានឡើង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​ថា​ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​កូវីដ១៩​បាន​ធ្លាក់​ចុះ ប៉ុន្តែ​នៅ​តែ​មាន​«កម្រិត​ការ​ការពារ​ខ្ពស់»។ សហរដ្ឋ​អាមេរិក ពិនិត្យមើល​វិធានការ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​លើ​ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក បាន​ឡើង​ដល់​៨សែន​នាក់ មួយ​ឆ្នាំ​​ក្រោយ​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម។ ខ្យល់​គួច​ tornado បំផ្លិច​បំផ្លាញ​តំបន់​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG