Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៨ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប្រតិកម្ម​ចម្រុះ​នៅ​កម្ពុជា​ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​ ក្នុង​ថ្ងៃ​សភា​ប្រកាស​ជ័យ​ជម្នះ​របស់​លោក Biden។ ខ្មែរ-អាមេរិកាំង​ខ្លះ​ថា ទោះ​មាន​ការ​ជំទាស់​ពេល​រាប់​សន្លឹក​ឆ្នោត ក៏​លោក Trump នឹង​មិនអាច​បន្ត​កាន់​តំណែង​បាន​ដែរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Trump ​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក ​Biden។ ពិភព​លោក​​បន្ដ​មាន​ប្រតិកម្ម​នឹង​កុបកម្ម​គាំទ្រ​លោក​ Trump ​នៅ​វិមាន​សភា។ លោក​ Biden ​នឹង​តែងតាំង​លោក ​Merrick Garland ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ សកម្មជន​និស្សិត​ហុងកុង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា។ សកម្មជន​ថៃ​ឆ្លើយតប​នឹង​ការ​កោះហៅ​នៅ​ពេល​មនុស្ស​រាប់​សិប​នាក់​ប្រឈម​​ការ​ចោទ​ប្រកាន់​ប្រមាថ​ព្រះ​មហា​ក្សត្រ។ ជប៉ុន​ប្រកាស​អាសន្ន​សម្រាប់​ទីក្រុង​តូក្យូ​ និង​តំបន់​ជុំវិញ​ ​ពេល​ដែល​​ការ​ឆ្លង​កូវីដ១៩​កំពុង​កើន​ឡើង។ ជំងឺ​កូវីដ១៩​នៅ​តែ​បន្ដ​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៨ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថៃ​បង្ហាញ​ថា ពលរដ្ឋខ្មែរ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ថៃ កើន​ដល់ ១៥៣នាក់។ អ្នក​ជំនាញ​ថា កម្ពុជា​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​ចូលលួច​ទិន្នន័យ​តាម​កុំព្យូទ័រ (Hacker) ចំ​ពេល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល។ សមាគម​រោងចក្រ​កាត់ដេរ​ជំរុញ​សភា​អាមេរិក​ឲ្យ​ពន្លឿន​ការ​ផ្តល់​សពុលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រោយ​បាតុករ​សម្រុក​ចូល​វិមាន​សភា រដ្ឋសភា​បន្ត​បញ្ជាក់​ជ័យជម្នះ​លោក Biden។ មេដឹកនាំ​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​អំពាវនាវ​ឲ្យ​ដក​លោក Trump ចេញ​ពី​តំណែង។ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លាចេញ​ពី​តំណែង ដោយសារ​អំពើ​ហិង្សា​នៅ​វិមាន​សភា​ដែល​បញ្ឆេះ​ឡើង​ដោយ​លោក Trump។ រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ត្រៀម​ចេញ​បទ​ចោទ​ប្រកាន់​ប្រឆាំង​ពួក​កុបករ​វាយ​ប្រហារ​វិមាន​សភា។ ចិន​ថា សហរដ្ឋ​អាមេរិក​នឹង​ទទួល «ផលវិបាក​ធ្ងន់ធ្ងរ» បើ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ទៅ​កោះ​តៃវ៉ាន់។ ឆ្នាំថ្មី បទចោទ​ប្រកាន់​ថ្មី ខណៈ​បាតុករ​ថៃ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​រាជវង្ស។ គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​អាមេរិក ដោយសារ​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​រដ្ឋចរចា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG