Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការយល់ឃើញចម្រុះរបស់អ្នកពាក់ព័ន្ធនៅកម្ពុជា ក្រោយលោក Biden ថ្លែងសារនយោបាយ ពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចាកចេញពីរដ្ឋធានីទាំងព្រលឹម ហើយរៀបរាប់ពីសមិទ្ធិផលរបស់លោក។ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកស្វាគមន៍ប្រធានាធិបតី Biden ខណៈមានឧបសគ្គច្រើននៅខាងមុខ។ សហរដ្ឋអាមេរិកសន្យាចូលរួមជាមួយកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការសុខភាពពិភពលោក។ ចិនអំពាវនាវឲ្យមានទំនាក់ទំនងប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក Biden។ បេសកជនអាមេរិកលោក Kerry អំពាវនាវឲ្យបង្កើនល្បឿនវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Merkel សម្លឹងឃើញការយល់ស្របទូលំទូលាយជាងមុនជាមួយរដ្ឋបាលរបស់លោក Biden។ សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យថា គេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតលើកលែងករណីលោក Austin ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថ្មី។ និយ័តករថៃអនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZenca៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២២ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយWHO ខណៈរើសយកវ៉ាក់សាំងចិន។ ប្រឈមគ្រោះថ្នាក់ស្រួចស្រាល់ ក្រុមអភិរក្សប្រឹងជួយសត្វអម្បូរក្រចកចំពាមដែលជិតផុតពូជ។ សិស្សរៀនចប់ទី១២ ចង់បានការតម្រង់ទិស ដើម្បីពួកគេអាចជ្រើសរើសជំនាញសិក្សាត្រឹមត្រូវ។ អតីតអនុប្រធានាធិបតីលោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ គណនីបណ្តាញសង្គមផ្លូវការត្រូវបានផ្ទេរជូនប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ លោក Biden ចុះហត្ថលេខាលើបទបញ្ជាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នាយកអង្គការសុខភាពពិភពលោកស្វាគមន៍ការចូលរួមជាថ្មីរបស់សហរដ្ឋអាមេរិក។ សមាសភាពនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Biden កាន់តែចេញជារូបរាង។ លោក McConnell ស្នើពន្យារសវនការចោទប្រកាន់ដកហូតតំណែងអតីតប្រធានាធិបតី Trumpទៅខែកុម្ភ:។ ទីក្រុងប៉េកាំងចាប់ផ្ដើមធ្វើតេស្តទ្រង់ទ្រាយធំ ខណ:មានការរាតត្បាតជាថ្មីនៃកូវីដ១៩ នៅមុនចូលឆ្នាំចិន និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG