Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៥ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​ថ្មី​រកឃើញ​ថា ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​«គំរាម​កំហែង»​បរិស្ថាន​និង​សហគមន៍​នេសាទ។ ចិន​គ្រោង​នាំ​យក​ជំនួយ​វ៉ាក់សាំង​កូវីដ១៩ ចំនួន​៦០ម៉ឺន​ដូស​ដំបូង​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិកចាត់ទុកការដណ្តើមអំណាចដោយក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ថាជារដ្ឋប្រហារ។ លោក Biden ផ្តោត​លើ​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃព្រហស្បតិ៍។ ប្រធាន​អង្គការ​អូតង់ បាន​សារភាព​ពី​បញ្ហា​ប្រឈម​និង​ទំនាក់​ទំនង​ដ៏​លំបាក​ជាមួយ​អតីត​ប្រធានាធិបតី Trump។ ការ​តវ៉ា​របស់​កសិករ​ឥណ្ឌា​បង្ហាញ​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន។ តុលាការ​ប៊ែលហ្ស៊ិក​កាត់​ទោស​អ្នក​ការ​ទូត​អ៊ីរ៉ង់​ឲ្យជាប់គុក២០ឆ្នាំពីបទរៀបចំបំផ្ទុះគ្រាប់បែក។ តុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសស្តេចសង្គ្រាមប្រទេស​អ៊ុយហ្គង់ដា។ រដ្ឋអាជ្ញារដ្ឋ Wisconsin ស្វះស្វែងរកចាប់ខ្លួនជនជាប់ចោទ Rittenhouse ដោយដាក់ប្រាក់ធានានៅក្រៅឃុំច្រើន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៥ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​អតីត​ឧត្ដមសេនីយ៍​ម្នាក់​នៅ​កង​អង្គរក្ស ក្រោយ​ហិង្សា​រឿង​ដី​ធ្លី។ សមាគម​អាដហុក​ថា​ ការ​បង្ក្រាប​ក្រុម​អ្នករិះគន់ និង​បាតុករ​អហិង្សា​ឡើង​កម្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២០។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​អាស៊ាន។ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​អាស៊ាន ​អំពី​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​យោធា។ លោក Biden សន្យា​ថា​ សហរដ្ឋអាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ជាមួយ​ពិភពលោក។ លោក Trump បដិសេធ​សំណើ​របស់​សភា​ ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​កាត់ទោស​លោក។ ក្រុមហ៊ុន Johnson & Johnson ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សំាង​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន។ ការតវ៉ា​របស់​កសិករ​ឥណ្ឌា​បង្ហាញ​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន។ អ្នក​ជំនាញ​ថា ចិន​កំពុង​ប្រើ​គុណសម្បត្តិ​ដែល​ខ្លួន​មាន​ក្នុង​ទស្សនកិច្ច​និង​កិច្ចព្រមព្រៀង​ថ្មីៗ​នៅ​មីយ៉ាន់ម៉ា និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG