Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​​ហៅ​​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​ថា​ជា​«កិច្ចការ​ផ្ទៃក្នុង»។ វត្ថុ​បុរាណ​ជាង​១០០​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ត្រូវ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​​​​បាន​លួច​វត្ថុ​បុរាណ​ខ្មែរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា។ លោក​ Nguyen Phu Trong ដែល​ជា​​​​អ្នក​ប្រឆាំង​អំពើ​ពុក​រលួយ​ ជាប់​ឆ្នោត​ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​​​ជាថ្មី។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ WHO បាន​ទៅ​ពិនិត្យ​មើល​ផ្សារ​ដែល​មាន​​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដំបូង​នៅ​ក្រុង Wuhan។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រិះគន់​​រុស្សី​ ហើយ​ថា​អាច​មាន​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ផង​ដែរ។ លោក Trump ប្រកាស​អំពី​ក្រុម​មេធាវី​ថ្មី​ដែល​តំណាង​ឲ្យ​លោក​ក្នុង​សំណុំរឿង​ចោទ​ប្រកាន់​របស់​សភា។ សីតុណ្ហភាព​សាកល​​កើន​ឡើង​ជាង​មុន​​ដោយ​បង្កើន​ល្បឿន​ការ​​ប្រែប្រួល​អាកាសធាតុ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖​ ២​ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​រក​វិធី​ឆ្លើយតប​នឹង​ការ​តវ៉ា​របស់​វៀតណាម​រឿង​ហាម​នាំ​ចូល​ត្រី។ ខ្មែរ-អាមេរិកាំង​ថា ​អវត្តមាន​លោក​ Trump ​ពេល​លោក​ Biden ​ស្បថ​ចូល​កាន់​តំណែង​ប៉ះពាល់​កិត្តិយស​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក​៧​ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក។ សមាជិក​សភា​អាមេរិក​ពិចារណា​កញ្ចប់​ថវិកា​វិបត្តិ​កូវីដ ​ខណៈ​ពលរដ្ឋ​រង់ចាំ​ចាក់​វ៉ាក់សាំង។ អូស្ត្រាលី​ព្រមាន​ពី​ភាព​អសកម្ម​លើ​ការ​ប្រែប្រួល​អាកាសធាតុ។ លោក Biden ប្ដេជ្ញា «ចាត់​វិធានការ​សមស្រប» បន្ទាប់ពី​យោធា​ដណ្ដើម​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា។ គណបក្ស NLD នៅ​មីយ៉ាន់ម៉ា ទាមទារ​ឲ្យ​យោធា​ដោះលែង​អ្នកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត។ អ្នក​វិភាគ​ថា អស្ថិរភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។ សភា​សហរដ្ឋ​អាមេរិក​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​នឹង​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​វិញ​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​ទៅ៕

XS
SM
MD
LG