Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៨ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ឥទ្ធិពល​នៃ​រដ្ឋបាល​អាមេរិក​ថ្មី​ទៅ​លើ​ប្រជាធិបតេយ្យ «សេរី​ពហុបក្ស» បច្ចុប្បន្ន​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រះ​សង្ឃ​និង​គិលានុបដ្ឋាយិកា​ចូលរួម​ការ​តវ៉ា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។ លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់​ចេញ​ជា​មុន​នោះ​ទេ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា បើ​សភា​មិន​អនុម័ត​ជំនួយ​កូវីដ១៩ សេដ្ឋកិច្ច​អាមេរិក​ត្រូវការ​ពេល​រាប់​ឆ្នាំ​ទើប​ស្តារ​ដូច​ដើម​វិញ។ ហ្វីលីពីន​ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​លើ​កិច្ច​ព្រមព្រៀង​យោធា។ សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។ ក្រុម​ប្រជានិយម​នៅ​អឺរ៉ុប​​​ប្រុង​ប្រៀប​​​ទាញ​យក​ប្រយោជន៍​ពី​​ការ​រអាក់រអួល​ក្នុង​ការ​ចាក់​​វ៉ាក់សាំង​​​បង្ការ​ជំងឺ​កូវីដ១៩។ ជីវិត​អ្នក​ថត​រូប​ព័ត៌មាន៖ ភាព​ក្លាហាន​និង​វិជ្ជាជីវៈ​ក្នុង​អាជីព​មាន​ជម្នះ​លើ​ភាព​ភ័យ​ខ្លាច។ លោក Biden ដក​ការ​រឹតត្បិត​នានា​លើ​សិទ្ធិ​បន្ត​ពូជ​របស់​ស្ត្រី៕

XS
SM
MD
LG