Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៤ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្លឹមសារ​សន្ទនា​ឯកជន​លើ​បណ្តាញ​សង្គម​គ្រប​ដណ្តប់​សវនាការ​ជុំ​ទីពីរ​របស់​លោក រ៉ុង ឈុន។ កម្ពុជា​ផ្អាក​សមយុទ្ធ​រួម «នាគ​មាស» ជាមួយ​ចិន​នៅ​ឆ្នាំ ២០២១។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កសិករ​ឥណ្ឌា​ដែល​កំពុង​បាតុកម្ម បំបែក​ចូល​បន្ទាយ​ប្រវត្តិសាស្ត្រ Red Fort។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ថ្មី ផ្លាស់ប្តូរ​ក្រុម​ប្រឹក្សាភិបាល​ការពារ​ជាតិ​និង​បណ្តេញ​អ្នក​ស្មោះត្រង់​នឹង​លោក ត្រាំ។ អ្នកស្រី Aung San Suu Kyi ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​អាហរណ៍នីហរណ៍​របស់​ប្រទេស​មីយ៉ាន់ម៉ា។ សាកល​វិទ្យាល័យ Oxford បញ្ជាក់​ថា វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូរ៉ូណា។ ការ​បាញ់​បង្ហោះ​យានអវកាស SpaceX Rocket Prototype ទទួល​បរាជ័យ​ក្នុង​ពេល​បាញ់​សាកល្បង។ មរណភាព​លោក​អនុសេនីយឯក «Tom» នៅ​ចក្រភព​អង់គ្លេស ធ្វើឲ្យ​មាន​ការ​សោកស្តាយ​និង​កោត​សរសើរ​យ៉ាង​ច្រើន៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៤ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា​ ការ​សិក្សា​ថ្មី​បង្ហាញ​ថា ការ​អភិវឌ្ឍ​​តំបន់​ឆ្នេរ«គំរាម​កំហែង»បរិស្ថាន​​និង​​សហគមន៍​​នេសាទ។ ចិន​គ្រោង​នាំ​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​មក​ដល់​ភ្នំពេញ​ដំបូង​៦០​ម៉ឺន​ដូស​នៅ​ថ្ងៃ​អាទិត្យ។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ឥទ្ធិពល​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​នៅ​កម្រិត​តំបន់​និង​សកលលោក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា រដ្ឋប្រហារ​«ដែល​មិន​អាច​ទទួល​យក​បាន»​នៅ​មីយ៉ាន់ម៉ា ត្រូវតែ​បរាជ័យ។ ក្រុមហ៊ុន​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា​បិទ​​​ហ្វេសប៊ុក​ បន្ទាប់​ពី​មាន​បញ្ជា​ពី​រដ្ឋាភិបាល។ លោក Biden នៅ​តែ​ប្តេជ្ញា​ផ្តល់​ថវិកា​ជំនួយ​ចំនួន​ ១.៤០០ ដុល្លារ​ដល់​ពលរដ្ឋ​ម្នាក់ៗ។ នាវា​ចម្បាំង​​អាមេរិក​ដំបូង​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ ចាប់​តំាង​ពី​លោក​ Biden ចូល​កាន់​តំណែង​មក។ ចក្រភព​អង់គ្លេស​ចាប់ផ្តើម​សិក្សា​ដើម្បី​ពិនិត្យ​មើល​ថា​តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ផ្សេង​គ្នា អាច​ប្រើ​រួម​គ្នា​បាន​ឬ​ក៏​យ៉ាងណា។ លោក Moon និង​លោកBiden យល់ព្រម​ធ្វើការ​ជាមួយ​គ្នា​ទៅលើ​យុទ្ធសាស្ត្រ​រួម​​ចំពោះ​កូរ៉េ​ខាង​ជើង។ ប្រទេស​កាណាដា​កំណត់​ក្រុម Proud Boys ជា​អង្គភាព​ភេរវកម្ម។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ WHO ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ពិសោធន៍​វីរុស​ក្នុង​ក្រុង​ Wuhan៕

XS
SM
MD
LG