Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣១ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​ប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេស​សល់។ នៅ​សៀមរាប បំណុល​និង​កង្វះ​ការងារ​រួតរឹត​អ្នក​រស់​នឹង​ទេសចរណ៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ WHO​ថា ការ​ចែកចាយ​វ៉ាក់សាំង​ប្រកប​ដោយ​សមធម៌ គឺ​ស្ថិត​ក្នុង​«ហានិភ័យ​ធ្ងន់ធ្ងរ»។ ប្រទេស​ចិន​បង្កើន​ការ​ហោះ​ចូល​ក្នុង​ដែន​អាកាស​តៃវ៉ាន់។ អណ្តូង​រ៉ែ​​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក ក្លាយ​ជា​ផ្នែក​សំខាន់​​មួយ​​នៃ​ការ​ជំរុញ​​ឱ្យ​មាន​ឡើង​វិញ​នូវ​ការ​​ចម្រាញ់រ៉ែ​កម្រ​ហៅ Rare Earth ក្នុង​សហរដ្ឋ​អាមេរិក។ ហ្ស៊កដានី​ជា​ប្រទេស​ដំបូង​មួយ​ដែល​ផ្តល់​វ៉ាក់សាំង​ទៅ​ឱ្យ​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​អ.ស.ប.​នៅក្នុង​ប្រទេស​ខ្លួន។ ប្រទេស​ហ្កាណាសង់​ជញ្ជាំង​ច្រាំង​ថ្ម​ការពារ​ចម្រោះ​ទឹក តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន៕

XS
SM
MD
LG