Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ថៃ​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​ចំណូល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ជំរុញ​សភា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​កំពុង​ចរចា​គ្នា​អំពី​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ New START។ យោធា​មីយ៉ាន់ម៉ា​ព្រមាន​ថា ខ្លួន​ប្រហែល​ជា​ចាត់​វិធានការ​ទាក់ទិន​នឹង​ការ​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត។ សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ។ អ៊ីរ៉ង់​ជួប​ពិភាក្សា​ជាមួយ​ក្រុម​តាលីបង់​ដើម្បី​ពិនិត្យ​មើល​ដំណើរការ​សន្ដិភាព​អាហ្វហ្គានីស្ថាន។ ខណៈ​មាន​ភាព​តានតឹង មាន​ការ​ទាមទារ​ឲ្យ​បណ្តាញ​សារព័ត៌មាន​មាន​ទំនាក់​ទំនង​ថ្មី​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី។ ពលរដ្ឋ​អ៊ីរ៉ាក់​ដែល​ពិការ​ដោយ​សង្គ្រាម​រដ្ឋឥស្លាម​យក​កីឡា​បាល់​ទះ​ធ្វើ​ជា​អាជីព៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៧ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​សន្យា​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដែល​ត្រូវការ​២០​លាន​ដូស។ មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​ប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់។ សិស្ស​រៀន​ចប់​ទី១២ ចង់​បាន​ការ​តម្រង់​ទិស ដើម្បី​ពួកគេ​អាច​ជ្រើស​រើស​ជំនាញ​សិក្សា​ត្រឹម​ត្រូវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើន​ដល់​ជាង​១០០លាន​ករណី​នៅ​ទូទាំង​សាកលលោក ខណៈ​ប្រទេស​នានា​ព្យាយាម​ដោះស្រាយ​បញ្ហា​ការ​ខ្វះខាត​វ៉ាក់សាំង។ លោក Biden ថា សហរដ្ឋ​អាមេរិក​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជាង​២រយលាន​ដូស​ទៀត។ លោក Biden និង​លោក Putin ពិភាក្សា​តាម​ទូរស័ព្ទ​លើក​ទី១។ ការ​កាត់​ទោស​ចោទប្រកាន់​​លោក Trump នឹង​ដំណើរការ បើ​ទោះ​បី​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ​ក៏ដោយ។ សីតុណ្ហភាព​សាកល​កើន​ឡើង​ជាង​មុន ដោយ​បង្កើន​ល្បឿន​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG