Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៣ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ភ្នំពេញ​ថា​សវនាការ​លោក កឹម សុខា មិន​មែន​ជា​អាទិភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Pompeo ​បំពេញ​ទស្សនកិច្ច​នៅ​ការិយាល័យ ​VOA ​និង​បាន​សរសើរ ​VOA។ ប្រទេស​ចិន​នាំ​មុខ​គេ​ក្នុង​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០២០។ ប្រទេស​ចិន​ថា​ អ្នក​វិទ្យាសាស្រ្ត​របស់​​អង្គការ​សុខភាព​ពិភព​លោក (WHO)​ នឹង​ចាប់ផ្តើម​ការ​ស៊ើប​អង្កេត​​ពី​ប្រភព​ដើម​នៃ​​ជំងឺ​កូវីដ​១៩។ លោក Trump ថា​លោក ​«មិន​ចង់​បាន​អំពើ​ហិង្សា​នោះ​ទេ»​ ពេល​ដែល​ការ​ប្តឹង​ដក​លោក​ពី​តំណែង​ខិត​ជិត​មកដល់។ ប្រទេស​ថៃ​ទទួល​​សំណើ​ពី​ក្រុម​ហ៊ុន​​ឱសថ AstraZeneca និង Sinovac ឲ្យ​ចុះ​បញ្ជី​ប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុង​​ប្រទេស​ខ្លួន។ ទី​ផ្សារ​ជំនួញ​ភាគ​ហ៊ុន​អឺរ៉ុប​ឈាន​ដល់​ចំណុច​ច្របូក​ច្របល់​នៅ​ថ្ងៃ​អង្គារ។ និយ័តករ​​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា បញ្ជា​ឲ្យ​បិទ​ប្រព័ន្ធ​បណ្តាញ​សង្គម​ មុន​ថ្ងៃ​បោះ​ឆ្នោត។ ឧទ្ធម្ភាគចក្រ​យោធា​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ធ្លាក់​បណ្តាល​ឲ្យ​អ្នក​ដំណើរ​១១​នាក់​រង​របួស៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៣​ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ថា ផ្តាសាយ​បក្សី​(H5N1)​នៅ​ខេត្ត​បាត់​ដំបង​សង្ស័យ​ឆ្លង​ពី​សត្វ​ស្លាប​ងាប់​នៅ​កន្លែង​ចិញ្ចឹម​មាន់​ទា។ តុលាការ​​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ករណី​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប​ ដែល​សម្លាប់​មនុស្ស​៣៦​នាក់កាលពី​ឆ្នាំមុន។ អ្នក​នយោបាយ​ប្រឆាំង​តស៊ូ​ការ​ទូត​ដើម្បី​បង្កើត​បក្ស​ឡើង​វិញ តែ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដនិយម។ ពលករ​ខ្មែរ​៦​នាក់​ទៀត​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ ឆ្លង​ជំងឺ​​កូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា មន្ត្រី​ឥណ្ឌូណេស៊ី​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​កាល​ពី​ថ្ងៃ​សៅរ៍។ ឥណ្ឌូណេស៊ី បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​នៅ​ពេល​ដែល​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​កើន​​ដល់​កម្រិត​​មិន​ធ្លាប់​មាន។ សមាជិក​សភា​មួយ​ចំនួន​តូច​ខាង​គណបក្ស​សាធារណរដ្ឋ​ថា ពួកគេ នឹង​បោះឆ្នោត​ប្តឹង​ទម្លាក់​លោកTrump ចេញ​ពី​តំណែង។ ក្រសួង​ការបរទេស​អាមេរិក​​លុបចោល​ដំណើរ​ទស្សនកិច្ច​​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​កោះ​តៃវ៉ាន់។ សហរដ្ឋអាមេរិក​ព្រមាន​​ថា​អ៊ីរ៉ង់​កំពុង​​ជំរុញ​លទ្ធភាព​​នៃ​ការ​កកើត​ឡើង​វិញ​ក្រុម​អាល់កៃដា។ រដ្ឋអាជ្ញា​អាមេរិក កំណត់​អត្ត​សញ្ញាណ​កុបករ​ជាង​១៧០​នាក់​ដែល​វាយ​សង្គ្រប់​វិមាន​សភា​ដែល​អាច​ជាប់​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ។ សហរដ្ឋ​អាមេរិក​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG