Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២១ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង៖ សហភាព​អឺរ៉ុប​នឹង​បន្ត​ដក ​EBA ​បន្ថែម​ទៀត ដោយ​សារ​ស្ថានភាព​នយោបាយ​មិន​ល្អ​ប្រសើរ។ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចិន ៣ សែន​ដូស​ដំបូង​នៅ​ខែ​កុម្ភៈ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើនឡើង។ ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ គ្រោង​ត្រឡប់​ទៅ​ដឹកនាំ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​វិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង២០២៣។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា​ VOA អំពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។ មេដឹកនាំ​នានា​លើ​ពិភពលោក​ស្វាគមន៍​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូលរួម​ជាមួយ​មេដឹកនាំ​ពិភពលោក ស្វាគមន៍​លោក Joe Biden ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី។ ម៉ិកស៊ិក​អំពាវនាវ​ឲ្យ​លោក Biden ដោះស្រាយ​បញ្ហា​ឋានៈ​អន្តោប្រវេសន៍​របស់​ពលរដ្ឋ​ម៉ិកស៊ិក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២១ មករា ២០២១

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការយល់ឃើញចម្រុះរបស់អ្នកពាក់ព័ន្ធនៅកម្ពុជា ក្រោយលោក Biden ថ្លែងសារនយោបាយ ពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ការចាក់វ៉ាក់សាំងចំពោះមនុស្សពេញវ័យ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចសន្ទនា VOA អំពីសារនយោបាយនិងការរំពឹងទុកពីរដ្ឋបាលអាមេរិកថ្មីរបស់លោក Biden។ អាកាសធាតុ ជំងឺកូវីដ១៩ ជញ្ជាំងព្រំដែន ស្ថិតក្នុងចំណោមគោលដៅនៃបទបញ្ជាប្រធានាធិបតីរបស់លោក Biden។ លោក Trump ធ្វើដំណើរទៅរដ្ឋ Florida ស្របពេលដែលលោក Biden ស្បថចូលកាន់តំណែង។ គណបក្សប្រជាធិបតេយ្យត្រួតត្រាព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅពេលដែលសមាជិកថ្មី៣រូបស្បថចូលកាន់តំណែង។ រដ្ឋបាលលោក Biden ហៅការដាក់ទណ្ឌកម្មរបស់ចិនលើអតីតក្រុមមន្ត្រីរដ្ឋបាលលោក Trump ថាជា«ការគ្មានបានផលនិងអាក្រក់»។ តារា Hollywoodលំដាប់កំពូលបង្ហាញខ្លួនក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី។ ក្រុមអ្នកតវ៉ាប្រមូលផ្តុំ ធ្វើឲ្យខូចខាតដល់ទីស្នាក់ការបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក។ រដ្ឋាភិបាលថៃចោទប្រកាន់មេបក្សប្រឆាំងពីបទប្រមាថព្រះមហាក្សត្រ៕

XS
SM
MD
LG