Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៥ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ព្រមាន​«មិនអត់ឱន»​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ដែល​​បំពាន​ច្បាប់​និង​មិន​គោរពវិជ្ជាជីវៈ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកPompeo និយាយ​ការពារ​ការ​ផ្លាស់ប្តូរ​នៅ USAGM ក្រោម​ថ្នាក់ដឹកនាំ​ដែល​លោក Trump តែង​តាំង។ លោក Biden នឹង​ប្រកាស​ពី​ផែនការ​សង្គ្រោះ​និង​ប្រឆាំង​វីរុសកូរ៉ូណា។ តុលាការ​ជាន់​ខ្ពស់​កូរ៉េខាងត្បូងរក្សា​ទុកទោស​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី Park អតីត​ប្រធានាធិបតី។ អគ្គិភ័យ​បំផ្លាញ​ផ្ទះ​រាប់រយខ្នង​ក្នុង​ជំរំ​ជនភៀស​ខ្លួន រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដេស។ ប៉ូលិស​ក្នុង​ទីក្រុងប៊ុ្រចសែលចាប់អ្នកប្រឆាំងតវ៉ា១១៦នាក់ ជុំវិញការស្លាប់បុរសស្បែកខ្មៅម្នាក់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលករ​ខ្មែរ​មក​ពី​ថៃ​១៥​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ពលករ​ឲ្យ​បន្ត​ស្នាក់​នៅ​ទី​នោះ។ ការ​វាយ​ប្រហារ​វិមានសភា​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយចំនួន សង្ស័យ​អំពី​ប្រជាធិបតេយ្យ​អាមេរិក។ ការ​ចុះ​បញ្ជិកា​សហជីព​និង​បញ្ហាព្រំដែន​គ្របដណ្តប់​សវនាការ​កាត់ទោស​លោក រ៉ុង ឈុន។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​សម្រាប់​ពិធីស្បថ​ចូល​កាន់តំណែង​របស់លោក Biden។ លោក Biden ប្រកាស​កញ្ចប់​ជំនួយ​គ្រា​វិបត្តិកូវីដ១៩ ដែល​មាន​ទឹកប្រាក់ ១.៩ លានលានដុល្លារ។ អាជ្ញាធរ​បង្កើន​ការការពារ​នៅជុំវិញ​វិមាន​សភាអាមេរិក នៅមុន​ពិធី​ចូល​កាន់​តំណែង​របស់​លោក Biden នៅ​សប្តាហ៍​ក្រោយ។ ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញពី​តំណែង​រៀបចំ​គម្រោង​រឿងក្តី​ដ៏ល្អិតល្អន់​ប្រឆាំងនឹង​លោក Trump។ រដ្ឋបាល​របស់​លោក Trump ចាត់​វិធានការ​ចុងក្រោយ មុន​ផុត​អាណត្តិ​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក៖ រយៈពេល​ជាប់ពន្ធនាគារ​កើនឡើង​ទ្វេដង​នៅក្នុង​ករណី​រំលោភសេពសន្ថវៈ និង​បំពាន​ផ្លូវភេទ​នៅ​ម៉ាឡាវី។ ខណៈ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច កូរ៉េខាងជើង​សារភាព​ពី​បរាជ័យ​និង​ភាព​មិនប្រាកដប្រជា​សម្រាប់​ពេល​អនាគត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG