Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៤ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​​កាត់​ទោស​ប៉េអឹម​២​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​និង​៧​ឆ្នាំ រឿង​វាយ​ដំ​​អ្នក​ជាប់​ឃុំ​រហូត​ដល់​ស្លាប់។ តុលាការ​​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ករណី​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប​ ដែល​សម្លាប់​មនុស្ស​៣៦​នាក់​កាល​ពី​ឆ្នាំមុន។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​​វិញ​មាន​ដូចជា បេក្ខនារី​ប្រធានាធិបតី​តែ​ម្នាក់​គត់​របស់​ប្រទេស​អ៊ូហ្គាន់ដា ​និយាយ​ថា​ គួរ​ផ្លាស់​ប្តូរ​ភាព​ដឹកនាំ។ រដ្ឋអាជ្ញា​អាមេរិក​ រំពឹង​ថា​នឹងចោទ​ប្រកាន់​ក្រុម​កុបករ​នៅ​វិមាន​សភា​​រាប់​រយ​នាក់​។ កម្មវិធី​លើក​កម្ពស់​ស្រ្តី​​ពិភព​លោក​​របស់​អ្នក​ស្រី Ivanka Trump ​សម្រេច​បាន​ពាក់​កណ្តាល​គោល​ដៅ។ លោក Biden តែង​តាំង​អ្នក​ស្រី Samantha Power ​អតីត​​បេសក​ជន​​​ប្រចាំ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹកនាំ​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​អាមេរិក។ ប្រទេស​ចិន​រក​ឃើញ​កំណើន​​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី ​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​ ចាប់​តាំង​ពី​ខែ​កក្កដា​មក។ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ វាយ​ប្រហារ​ផ្នែក​ខាង​កើត​ប្រទេស​ស៊ីរី។ គណបក្ស​កុម្មុយនីស្ត​ឡាវ​ បើក​មហា​​សន្និបាត​​​ជ្រើស​រើស​​​ថ្នាក់​ដឹក​នាំ​ ស្រប​ពេល​​ខ្លួន​កំពុង​មាន​បញ្ហា​​សេដ្ឋកិច្ច៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ មករា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គម្រប់​ខួប​កាន់​អំណាច​៣៦​ឆ្នាំ លោក ហ៊ុន សែន សំឡឹង​«ជម្រើស​ច្រក​ចេញ»។ ក្នុងសវនា​ការ​សំណុំរឿង​«ក្បត់ជាតិ» សកម្មជន​បក្សប្រឆាំង​ត្រូវ​សួរនាំ​អំពី​«សន្ដិភាព»​និង​«ហ្វេសប៊ុក»។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​ «ការ​គ្រប់គ្រង​ចំណូល​ប្រេង​ដោយ​តម្លាភាព​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ជំរុញ​ឲ្យ​បន្ត​គោលនយោបាយ​របស់​លោក Trump ចំពោះ​ប្រទេស​ចិន។ រដ្ឋសភា​អាមេរិក ប្តឹង​ទម្លាក់​លោក Trump ចេញពី​តំណែង​ពី​បទ​ញុះញង់​ឲ្យ​មាន​កុបកម្ម​នៅ​វិមាន​សភា។ ប៉ូលិស​ក្រុង​ហុងកុង ចាប់ខ្លួន​មនុស្ស​១១នាក់​ដែល​បាន​ជួយ​ពួក​សកម្មជន​គាំទ្រលទ្ធិប្រជាធិបតេយ្យ​ឲ្យ​គេច​ខ្លួន។ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​អង្គការ​សុខភាព​ពិភពលោក​បានទៅដល់​ទីក្រុង​វូហាន​ប្រទេសចិន ដើម្បី​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺកូវីដ១៩។ រដ្ឋធានីវ៉ាស៊ីនតោន​បង្កើន​ការ​ការពារ​សន្តិសុខ មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតីថ្មី​ចូល​មក​ដល់។ កំពុង​តក់ស្លុត​នឹង​ជំងឺកូវីដ១៩ ស្រាប់តែ​កសិករ​ចិញ្ចឹម​បក្សី​នៅ​អាស៊ី​ប្រយុទ្ធនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG