Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៣ មករា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូច​ជា ប្រឈម​គ្រោះថ្នាក់​ស្រួចស្រាល់ ក្រុម​អភិរក្ស​ប្រឹង​ជួយ​សត្វ​អម្បូរ​ក្រចក​ចំពាម​ដែល​ជិត​ផុត​ពូជ។ លោក ហ៊ុន សែន ថា កម្ពុជា​មិន​អាច​រង់ចាំ​វ៉ាក់សាំង​កូវីដ១៩ ដែល​​ទទួល​ស្គាល់​ដោយ WHO ទេ ខណៈ​រើស​យក​វ៉ាក់សាំង​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Schumer ថា រដ្ឋសភា​អាមេរិក​នឹង​បញ្ជូន​សំណុំ​រឿង​ប្តឹង​ទម្លាក់​លោក Trump ទៅ​ព្រឹទ្ធសភា​នៅថ្ងៃ​ច័ន្ទ។ លោក Austin ទទួល​បាន​ការ​តែងតាំង​ពី​ព្រឹទ្ធសភា​អាមេរិក​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្បែក​ខ្មៅ​ទី​មួយ។ លោក Biden ចេញ​បទបញ្ជា​ប្រធានាធិបតី​ដើម្បី​ដោះស្រាយ​បញ្ហាសន្ដិសុខ​ស្បៀង​អាហារ​និង​ហិរញ្ញវត្ថុ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​ស្វាគមន៍​ផែនការ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ។ ក្រុម​រដ្ឋឥស្លាម​អះអាង​ថា​បាន​វាយ​ប្រហារ​អត្តឃាត​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេសអ៊ីរ៉ាក់។ វៀតណាម​កាត់​ទោស​សកម្មជន​បរិស្ថាន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​រិះគន់​លើ Facebook៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៣ មករា ២០២១

ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមជាមួយពិភពលោកក្នុងការស្វាគមន៍លោក Joe Biden ជាប្រធានាធិបតីអាមេរិកថ្មី។ សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច ចាប់ផ្តើមចូលពាក់ព័ន្ធក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន។ ប្រទេសមហាអំណាចអឺរ៉ុបបង្កើនវត្តមាននៅទ្វីបអាស៊ីដើម្បីទប់ទល់នឹងប្រទេសចិន។ គណនីបណ្តាញសង្គមផ្លូវការត្រូវបានផ្ទេរជូនប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ គម្រោងសាងសង់វារីអគ្គិសនីរបស់ចិនលើដងទន្លេមួយនៅអាស៊ីភាគខាងត្បូងបង្កឲ្យឥណ្ឌានិងបង់ក្លាដែសព្រួយបារម្ភ។ លោក Putin ប្រុងប្រៀបពុះពារឧបសគ្គក្នុងឆ្នាំ២០២១។ ខណៈប្រឈមវិបត្តិសេដ្ឋកិច្ច កូរ៉េខាងជើងសារភាពពីបរាជ័យនិងភាពមិនប្រាកដប្រជាសម្រាប់ពេលអនាគត។ រដ្ឋមន្ត្រីស៊ីមបាវ៉េចោទប្រកាន់ចិនថាបានផលិតជំងឺកូវីដ១៩៕

XS
SM
MD
LG