កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៤ មករា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពតានតឹងក្នុងគ្រួសារពេលមានវិបត្តិជំងឺកូវីដ១៩ នាំឲ្យមានការព្រួយបារម្ភពីកំណើនអំពើហិង្សាលើស្រ្តី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមហាអំណាចអឺរ៉ុបបង្កើនវត្តមាននៅទ្វីបអាស៊ីដើម្បីទប់ទល់នឹងប្រទេសចិន។ ការប៉ះទង្គិចគ្នាកើតឡើង ខណៈបាតុករថៃមិនគោរពតាមវិធានការប្រឆាំងនឹងជំងឺឆ្លងហើយជម្នះធ្វើបាតុកម្ម។ ពលរដ្ឋអ៊ីរ៉ាក់ដែលពិការដោយសង្គ្រាមរដ្ឋអ៊ីស្លាមយកកីឡាបាល់ទះធ្វើជាអាជីព៕
ព័ត៌មានពេលរាត្រី៖ ២៤ មករា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាមេរិកផ្តល់ជំនួយ៤២ម៉ឺនដុល្លារ សម្រាប់អភិរក្សប្រាសាទបុរាណកម្ពុជា។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានការពិភាក្សាអំពី «អនាគតនៃគោលនយោបាយសារពន្ធ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ម៉ាឡេស៊ីនឹងប្តឹងក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូដែលឱ្យកន្លែងកម្មករស្នាក់នៅប្រៀបបាននឹង«ទាសកម្មសម័យទំនើប»។ ការស្រងាកចិត្តរបស់សាធារណជនកើនឡើងនៅពេលយុទ្ធនាការចាក់ថ្នាំនៅក្នុងប្រទេសបារាំងមានកម្រិត។ អ្នកកម្សាន្តតាមឆ្នេរប្រេស៊ីលមិនអើពើនឹងការព្រមានអំពីកូវីដ១៩៕