Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា កម្ពុជា​ប្រើ​វិបត្តិ​កូវីដ​បើក​«ការដ្ឋានកំណែ​ទម្រង់»​សេដ្ឋកិច្ច​សង្គម តែ​អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​លើក​កម្ពស់​​​សេរីភាព​នយោបាយ។ កម្មករ​រោងចក្រ​កាត់ដេរ ចង់​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិភាគ​នយោបាយ​​ពិភាក្សា​វែកញែក​អំពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ហ្គីណេ។ ២០​ឆ្នាំ​ក្រោយ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ អ្នកពន្លត់​អគ្គិភ័យ​​នៅ​សង្កាត់ Arlington រដ្ឋ Virginia សហរដ្ឋ​អាមេរិក រំឭក​ព្រឹត្តិ​ការណ៍​នោះ៕

២០:៣០ - ២១:៣០

ព័ត៌មាន​ពេល​រាត្រី៖ ១១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ​សៀវភៅ​និពន្ធ​ដោយ​ខ្មែរអាមេរិកាំង​ដែល​បានស្លាប់​មុន​មានឈ្មោះ​បោះសំឡេង ទទួល​បាន​ការ​កោតសរសើរ​ច្រើន។ លោក ហ៊ុន សែន ​ថា ​កម្ពុជា​ប្រើ​វិបត្តិ​កូវីដ​បើក​«ការដ្ឋាន​កំណែ​​ទម្រង់»​សេដ្ឋកិច្ច​​សង្គម តែ​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​លើក​កម្ពស់​​​សេរីភាព​នយោបាយ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​ជា​បញ្ហា​សំខាន់​និង​ជា​បញ្ហា​យូរអង្វែង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ តើ​ពលរដ្ឋ​វ័យក្មេង​នៅក្រុង New York យល់​ដូចម្តេច​ពី​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា? សំណើ​ថវិកា​ចាយវាយ​របស់​តៃវ៉ាន់​កើន​ឡើង​គ្រា​ដែល​ប្រទេសចិន​បង្កើន​សកម្មភាព​យោធា៕

XS
SM
MD
LG