កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៥ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរចាប់ខ្លួនកញ្ញា សេង ធារី មួយស្របក់ រួចអនុញ្ញាតឱ្យចូលសវនាការសំណុំរឿងក្បត់ជាតិ។ តុលាការក្រុងភ្នំពេញ បើកការស៊ើបអង្កេតបទញុះញង់លើមេដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍៩នាក់។ រីឯព័ត៌មានអន្តរជាតិវិញមាន លោកប្រធានាធិបតីកេនយ៉ា ការពារចំពោះការពឹងផ្អែកលើចិនសម្រាប់គម្រោងធំៗ។ ច្បាប់ថ្មី ត្រូវបានអនុម័តដើម្បីការពារតំបន់ពិសិដ្ឋរបស់ជនជាតិដើមអូស្ត្រាលី។ អំបូរសត្វ និងរុក្ខជាតិដែលមានប្រភពនៅអូស្ត្រាលី កំពុងរងការគំរាមកំហែងពីសត្វមកពីក្រៅប្រទេស៕
ព័ត៌មានពេលរាត្រី៖ ៥ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ថា កុំសន្និដ្ឋាន«ឆាប់ពេក»លើដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ដល់ក្រុមអាទិភាព។ សង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈកូដកម្មបន្ត។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Bidenថា ករណីជំងឺកូវីដ១៩ នឹងបន្តកើនឡើងក្នុងសហរដ្ឋអាមេរិក។ លោក Biden ត្រូវបានជំរុញឲ្យនិយាយបន្ថែមទៀតពីការព្រួយបារម្ភនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ កូរ៉េខាងជើង សាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកនៅក្នុងការបាញ់បង្ហោះលើកទី១នៃឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីការបរទេសអាល្លឺងម៉ង់ ធ្វើទស្សនកិច្ចនៅអាមេរិក និងជំរុញឲ្យមានការសន្ទនាជាមួយរុស្សី។ រដ្ឋាភិបាលកេនយ៉ា សងបំណុលជំនួសក្រុមហ៊ុនអាកាសចរណ៍ Kenya Airways។ អាថ៍កំបាំងនៃជំងឺរាតត្បាត៖ អ្នកវិទ្យាសាស្ត្រផ្តោតលើសត្វដែលជាប្រភពបង្កជំងឺកូវីដ១៩។ យុទ្ធសាស្ត្រកម្ចាត់ជំងឺកូវីដនៃប្រទេសចិនប្រុងប្រៀបរង់ចាំ Omicron៕