កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន កញ្ញា ឈឹម ស៊ីថរ៖ «ខ្ញុំជាប់គុក» នៅពេលទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធិកម្មករ និងសហជីព។ អតីតបុគ្គលិកណាហ្គាវើលដ៍ ទាមទារឲ្យដោះលែងតំណាង ខណៈក្រសួងការងារប្រកាសឲ្យមកផ្ទៀងផ្ទាត់ប្រាក់បំណាច់។ រីឯព័ត៌មានអន្តរជាតិមាន ប៉ាគីស្ថាន ប្ដេជ្ញាបន្តសាងសង់របងព្រំដែនរបស់ខ្លួនជាប់ប្រទេសអាហ្វហ្គានីស្ថាន៕
ព័ត៌មានពេលរាត្រី៖ ៨ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន អតីតកុមារភៀសខ្លួនរួចជីវិតពីរបបខ្មែរក្រហមក្លាយជាខ្មែរទី១ជាប់ជាចៅហ្វាយក្រុង Lowell។ សកម្មជន ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ាដោយថា កំពុងបំផ្លាញអាស៊ាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម បង្កើនក្តីសង្ឃឹមដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាត។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែល ពិភាក្សាអំពី«សេចក្តីប្រាថ្នាក្លាយជាសហគ្រិន ជំរុញស្ត្រីជួយសហគមន៍»៕