Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២២

ព័ត៌មានអំពី​កម្ពុជា​មាន មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា ការធ្វើ​ច្បាប់​ប្រឆាំង​ការជ្រៀតជ្រែក​បរទេស អាច​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ មេបញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ចាត់ទុក​សេចក្តី​សម្រេច​របស់​តុលាការ​បារាំង «ជា​ការចោទ​ទាំងបំពាន» រឿង​បោក​គ្រាប់បែក​ឆ្នាំ១៩៩៧។ ពលរដ្ឋ​និង​មន្រ្តី​បក្ស​ប្រជាជន​កម្ពុជា តវ៉ា​រឿង​ដក​ឈ្មោះ​ចៅសង្កាត់​រង​ម្នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឃុំសង្កាត់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ចិន​ នាំចេញ​ឱសថ​បុរាណ​ទៅ​ទ្វីបអាហ្វ្រិក។ ទោះជា​វីរុស​អូមីក្រុង​រាតត្បាត ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ត្រៀម​ខ្លួន​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​តាម​ចន្ទគតិ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៧ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​​អនុវត្ត​ចំណុច​ឯកភាព​ទាំង ៥។ តុលាការ បញ្ចប់​សវនាការ​សួរ​ដេញដោល​សំណុំ​រឿង​ញុះញង់​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១៣​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​ យើង​មាន​កិច្ច​ពិភាក្សា​អំពី​«ការជួញដូរ​មនុស្ស​ក្នុងឆ្នាំ​២០២១»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​រុស្ស៊ី​រឿង​សន្តិសុខ។ សហរដ្ឋ​អាមេរិក​និង​ចិន ពិភាក្សា​គ្នា​អំពី​បញ្ហា​អ៊ុយក្រែន ដោយ​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង។ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល ២ គ្រាប់​ទៀត។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ថា ខ្លួន​នឹង​បង្កើន​អត្រា​ការប្រាក់​នៅ​ខែ​មីនា​ខាង​មុខ។ ចិន​អះអាង​ថា ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន គាំទ្រ​ចំណាត់ការ​របស់​ខ្លួន​លើ​ជន​មូស្លីម និង​ព័ត៌មាន​ផ្សេង​ៗទៀត៕

XS
SM
MD
LG