Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ថា​ លោក ​កឹម សុខា​ នឹង​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ។ ជនជាតិ​ដើម​ភាគ​តិច​​នៅ​ខេត្ត​ព្រះវិហារ​ជំរុញ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន។ លោក ហ៊ុន សែន ​ចោទ​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​លោក ​ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​«ល្មោភ​អំណាច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​តួកគី​ព្រមាន​រុស្ស៊ី​​កុំឲ្យ​ឈ្លាន​ពាន​​ប្រទេស​អ៊ុយក្រែន។ មនុស្ស១១នាក់​​ស្លាប់​នៅ​ពេល​ដែល​ក្រុម​ចម្រុះ ទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម។ ការ​កំណត់​​ទិស​ដៅ​ផលិត​រថយន្ត​​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Toyota ជួប​បញ្ហា​ដោយ​សារ​កង្វះ​​គ្រឿង​អេឡិចត្រូនិក​រថយន្ត។ សេចក្តី​រាយការណ៍​ដំបូងៗ​ពី​​​ការ​ខូច​ខាត​ដោយ​​បន្ទុះ​ភ្នំភ្លើង​​និង​រលក​យក្ស​ស៊ូណាមិ​នៅ​កោះ​ Tonga៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន វិលមក​បន្ទប់​សវនាការ លោក កឹម សុខា ស្នើ​តុលាការ​ពន្លឿន​ការកាត់ក្តី​ដើម្បី​ឆាប់​បាន​វិល​ចូល​នយោបាយ។ សវនាការ​លោក កឹម សុខា បន្ត​ឡើង​វិញ ចំពេល​នយោបាយ​វិវត្ត​គួរ​ឱ្យ​កត់​សម្គាល់។ រដ្ឋ​ដាក់​ទិវា​ឈ្នះ​ឈ្នះ​ជា​បុណ្យ​ជាតិ ខណៈ​អ្នក​វិភាគ​ថា លោក ហ៊ុន សែន កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់​ខ្លួន។ បទសម្ភាសន៍ VOA៖ ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន បារម្ភ​អំពី​ការបន្ត​គាបសង្កត់ ប៉ុន្តែ​ថា មិន​មាន​ជម្រើស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន នៅពេល​ដែល​លោក​ជំរុញ​ឲ្យ​រុស្ស៊ី​បន្ថយ​ភាពតានតឹង​នៅ​ព្រំដែន។ ជនសកម្មប្រយុទ្ធ​ឥណ្ឌូណេស៊ី​ដែល​បាន​ជាប់ទាក់ទិន​នឹង​ការបំផ្ទុះគ្រាប់​បែក​នៅ​កោះ​បាលី ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ ១៥ឆ្នាំ។ មនុស្ស​រាប់​ពាន់​នាក់​នៅ​ហុងកុង ស្ម័គ្រចិត្ត​យក​សត្វ hamsters មក​ចិញ្ចឹម នៅ​ពេល​មាន​ការភ័យខ្លាច​ពី​ជំងឺ​កូវីដ១៩ និង​ព័ត៌មាន​ផ្សេងទៀត៕

XS
SM
MD
LG