កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន បទវិភាគ៖ រដ្ឋបុរសកម្ពុជា បង្កើតមរតកនយោបាយថ្មី ខណៈអាស៊ានបង្ហាញសញ្ញាប្រេះឆា។ វត្ថុបុរាណ២៨ នឹងត្រូវបញ្ជូនមកកម្ពុជា ក្រោយកាន់កាប់ដោយអ្នកជំនាញដែលរងការចោទប្រកាន់ថា លួចវត្ថុបុរាណខ្មែរ។ រីឯព័ត៌មានអន្តរជាតិមាន ជនរងគ្រោះដោយសារព្យុះទីហ្វុងរាប់លាននាក់នៅហ្វីលីពីន ត្រូវការជំនួយសង្គ្រោះបន្ទាន់៕
ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២២
ព័ត៌មានអំពីកម្ពុជាមាន បុគ្គលិកណាហ្គាវើលដ៍ជំរុញឱ្យទូតបរទេសធ្វើអន្តរាគមន៍ដោះលែងតំណាង និងតាមដានការតវ៉ារបស់ពួកគេ។ នៅក្នុងកម្មវិធី Hello VOA នៅរាត្រីនេះ មានកិច្ចពិភាក្សាអំពី«ប្រព័ន្ធសារសំឡេងប្រាប់ពីរឿងរ៉ាវរបស់យុវជនដែលមានបទពិសោធន៍ធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកប្រារព្ធទិវា Martin Luther King Jr. ស្របពេលសំណើច្បាប់កែទម្រង់សិទ្ធិបោះឆ្នោតជាប់គាំងនៅព្រឹទ្ធសភា។ កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិក២គ្រាប់ចេញពីចំណតយន្តហោះក្រុងព្យុងយ៉ាង។ អូស្ត្រាលីនិងនូវែលសេឡង់បង្កើតកិច្ចប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់កោះ Tonga ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ។ អ៊ុយក្រែនបន្ទោសរុស្ស៊ីចំពោះការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ។ អតីតមេដឹកនាំ Poroshenko វិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញដើម្បីចូលតុលាការ។ ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងច្រើនជាងមុន៕