Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៣ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប ត្រូវ​លើក​ពេល ខណៈ​មាន​ភាព​ចម្រូង​ចម្រាស។ គណបក្ស​នយោបាយ និង​គ.ជ.ប. បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការកែប្រែ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់។ រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី ពិភាក្សា​កិច្ចការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សហរដ្ឋ​អាមេរិក​សន្យា​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​នៅ​តាម​សាលារៀន ដើម្បី​ឲ្យ​សាលារៀន​នៅ​បើក​ដំណើរការ។ ស្រីលង្កា​បដិសេធ​ថវិកា​សង្គ្រោះ​របស់​អង្គការ IMF និង​ងាក​ទៅ​ស្វែងរក​កម្ចី​ជាថ្មី​ពី​ចិន។ ថៃ មាន​គម្រោង​យក​ថ្លៃ​ទេសចរណ៍​ចាប់ពី​ខែ​មេសា​តទៅ។ ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​ថា តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កើន ៧% កាលពី​ឆ្នាំ​មុន។ ជន​រងគ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​រាប់​លាន​នាក់​នៅ​ហ្វីលីពីន ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៣ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន វត្ថុ​បុរាណ​ចំនួន២៨ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ក្រោយ​កាន់កាប់​ដោយ​អ្នកជំនាញ​ដែល​រង​ការចោទ​ប្រកាន់​ថា លួច​វត្ថុ​បុរាណ​ខ្មែរ។ តុលាការ បង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ យើង​មាន​កិច្ច​ពិភាក្សា​អំពី​«ការព្រមាន​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ខ្លួន​រឿង​អំពើ​ពុករលួយ និង​សិទ្ធិ​មនុស្ស ក្រោយ​មន្ត្រី​យោធា​កម្ពុជា​ខ្លះ​រង​ទណ្ឌកម្ម ជា​គោលនយោបាយនិង​ច្បាប់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បេសកជន​អ.ស.ប. ជំរុញ​ឲ្យ​មាន​«ការចូលរួម​បញ្ចូល​ភាគី​ទាំង​អស់‍»​ក្នុង​វិធានការ​របស់​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក ស្នើ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​បន្ថែម​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ការសាកល្បង​កាំជ្រួច​មីស៊ីល។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch រិះគន់​លោក Biden និង​មេដឹកនាំ​ផ្សេង​ទៀត​ថា ទន់ខ្សោយ​ក្នុងការ​ការពារ​លទ្ធិប្រជាធិបតេយ្យ។ សេចក្តីរាយការណ៍​ថា ទូរស័ព្ទដៃ​របស់​អ្នកកាសែត​និង​សកម្មជន​អែលសាល់វ៉ាឌ័រ​រាប់សិប​នាក់ ត្រូវ​បាន​គេ​លួច​ចូល៕

XS
SM
MD
LG