Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ១១ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ស្នើ​ឲ្យ​បង្កើត​យន្តការ​ត្រីភាគី​តាមដាន​បទ​ឈប់​បាញ់គ្នា​នៅ​មីយ៉ាន់ម៉ា ខណៈ​ក្រុមយោធា​បន្ត​វាយប្រហារ។ លោក ហ៊ុន សែន ការពារ​ដំណើរ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា ខណៈ​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប្រធានាធិបតី​កាហ្សាក់ស្ថាន​ថា «ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ត្រូវ​បាន​កម្ទេច។ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែក្ស ធ្វើ​ទស្សនកិច្ច​នៅ​ចិន ចំពេល​មាន​ក្ដីបារម្ភ​រឿង​សន្តិសុខ​ថាមពល។ គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល ថ្កោលទោស​ការ​ផ្ដន្ទាទោស​អ្នកស្រី Suu Kyi ថា មាន«លក្ខណៈ​នយោបាយ»។ អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប អំពាវនាវ​ឲ្យ​មាន​វិធានការ ស្រប​ពេល​កម្រិត​ឧស្ម័ន​ស្រូប​កម្ដៅ​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ២០២១ និង​ព័ត៌មាន​ផ្សេងៗទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១១ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជាមានដូចជា រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​សហជីព។ មន្ត្រី​ថ្លែងថា​ ករណី​ផ្ទុះ​គ្រាន់​មីន​និង​យុទ្ធភណ្ឌ​២​កន្លែង​​​នៅ​ខេត្ត​ព្រះវិហារ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ​និង​របួស​ម្នាក់។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​​​វីរុស​កូវីដ​១៩​បំប្លែង​​ថ្មី​ក្នុង​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា កូរ៉េ​ខាង​ជើង​បាញ់បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត​ដែល​ជា​ការ​សាកល្បង​លើកទី២​នៅ​ឆ្នាំ​ថ្មី​នេះ។ ចិន​បិទ​ទីក្រុង​ទី៣ នាំ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ទាំងអស់​២០លាន​នាក់។ តៃវ៉ាន់​អនុម័ត​ថវិកា​ការពារ​ជាតិ​បន្ថែម​ចំនួន៨,៦​ពាន់​លាន​ដុល្លារ គ្រា​ដែល​ការ​គំរាម​កំហែង​របស់​ចិន​កាន់តែ​កើនឡើង។ ប្រធានាធិបតី​កាហ្សាក់ស្ថាន​ថា​២ថ្ងៃទៀត​កងទ័ព​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ចាកចេញ​និង​ព័ត៌មាន​ដទៃទៀត៕

XS
SM
MD
LG