Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៤ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកតាមដាន ជំរុញ​ឲ្យ​«សម្រប​សម្រួល»​ចំណុច​ខ្ទាស់ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​ធ្វើ​នៅ​សៀមរាប ត្រូវ​លើក​ពេល។ តុលាការ បង្ហាញ​ភស្តុតាង​ការសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ វត្ថុ​បុរាណ​២៨ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ក្រោយ​កាន់កាប់​ដោយ​អ្នក​ជំនាញ​ដែល​រង​ការចោទ​ប្រកាន់​ថា លួច​វត្ថុ​បុរាណ​ខ្មែរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ពលរដ្ឋ​កេនយ៉ា​ក្នុង​តំបន់​ក្រីក្រ ត្រូវ​បណ្តេញ​ចេញ​ដើម្បី​យក​កន្លែង​សាងសង់​ផ្លូវ​ល្បឿន​លឿន។ ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៤ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី​ម៉ាឡេស៊ី រិះគន់​កម្ពុជា​ថា​មិន​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ លោក កឹម សុខា ការពារ​ខ្លួន​ថា មិន​មាន​កំហុស មុន​សវនាការ​នៅ​សប្តាហ៍​ក្រោយ។ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជា​នេសាទ។ បទវិភាគ៖ រដ្ឋបុរស​កម្ពុជា បង្កើត​មរតក​នយោបាយ​ថ្មី ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​និង​មន្ទីរពិសោធន៍ កំពុង​ធ្វើ​វ៉ាក់សាំង​កូវីដ​បាញ់​តាម​ច្រមុះ។ តុលាការ​កំពូល​សហ​រដ្ឋ​អាមេរិក សម្រេច​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ចំពោះ​បុគ្គលិក​ថែទាំ​សុខភាព​ មិន​មែន​អាជីវកម្ម​ទេ។ កូរ៉េ​ខាង​ជើង បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី។ អ្នក​ជំនាញ​ថា កូរ៉េ​ខាងជើង គេច​ពី​ការ​ចរចា​នុយក្លេអ៊ែរ ស្រប​ពេល​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ដុនដាប និង​ព័ត៌មាន​ដទៃទៀត៕

XS
SM
MD
LG