Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​កម្ពុជា កំពុង​ប្រឈម​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ក្នុង​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​អ្នកសហជីព។ មន្ត្រី​ថ្លែង​ថា ករណី​ផ្ទុះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​២​កន្លែង​នៅ​ព្រះវិហារ បណ្តាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ និង​របួស​ម្នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សហរដ្ឋ​អាមេរិក ធានា​ចំពោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប បន្ទាប់ពី​បាន​ចរចា​ជាមួយ​រុស្ស៊ី​រឿង​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក ថ្កោលទោស​ការសាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ថា ការចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​ម្តងហើយ​ម្តងទៀត មិនមែន​ជា​យុទ្ធសាស្ត្រ​ល្អ​នោះ​ទេ។ អង្គការ​សុខភាព​ពិភពលោក​ថា មនុស្ស​ជាង​ពាក់កណ្តាល​នៅ​អឺរ៉ុប អាច​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ពេល​២ខែ​ខាងមុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី ពិភាក្សា​កិច្ចការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ គណបក្ស​នយោបាយ និង​គ.ជ.ប. បន្ត​ខ្វែង​គំនិតគ្នា​លើ​ការកែប្រែ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់។ ប្រជា​នេសាទ នៅ​មាន​ចម្ងល់​លើ​ទិន្នន័យ​ផល​ចាប់ត្រី ខណៈ​ត្រី​ធ្លាក់ចុះ​ជាបន្តបន្ទាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការចរចា​រវាង​អូតង់ និង​រុស្ស៊ី ផ្តោត​លើ​ជម្លោះ​នៅ​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ តៃវ៉ាន់ ផ្អាក​បេសកកម្ម​ហ្វឹកហាត់​យន្តហោះ F-16 បន្ទាប់ពី​យន្តហោះ​ធ្លាក់។ បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាងជើង​ថា៖ Kim Jong Un បាន​ពិនិត្យ​មើល​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​លឿន​ជាង​សំឡេង​៥ដង។ លោក Biden គាំទ្រ​ការផ្លាស់ប្តូរ​នីតិវិធី​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត។ ឥណ្ឌា អាច​បង្កើន​អាយុ​អាច​រៀបការ​បាន​សម្រាប់​ស្ត្រី​ពី​១៨ឆ្នាំ ទៅ​ដល់​២១ឆ្នាំ និង​ព័ត៌មាន​ដទៃទៀត៕

XS
SM
MD
LG