Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៦ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ។ ស្ថាប័ន​បោះ​ឆ្នោត អនុម័ត​នីតិវិធី​ថ្មី​នៃ​ការផ្តល់​លទ្ធផល​បោះ​ឆ្នោត​ដល់​តំណាង​បក្ស​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​«តើ​គេ​រំពឹង​អ្វី​បាន​ខ្លះ​ពី​អនាគត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​ថៃ បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​នៃ​ជំងឺ​កូវីដ១៩ ដោយសារ​ការរាតត្បាត​នៃ​វីរុស​អូមីក្រុង។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត បាន​ត្រូវ​លុបចោល នៅពេល​ដែល​ឥណ្ឌា​ឃើញ​ការកើនឡើង​នូវ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង។ហ្វីលីពីន ហាមឃាត់​ការរៀបការ​ក្មេង​មិនទាន់​គ្រប់​អាយុ។ ពលរដ្ឋ​កាហ្សាក់ស្ថាន នាំគ្នា​ធ្វើ​បាតុកម្ម គ្រាដែល​ប្រធានាធិបតី​ប្រកាស​ស្ថានភាព​អាសន្ន។ FBI នៅ​តែ​តាមរក​ជន​សង្ស័យ​មួយឆ្នាំ​ក្រោយ​ព្រឹត្តការណ៍ថ្ងៃ​ទី៦ មករា៕

XS
SM
MD
LG