Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២០ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជាមាន ខណៈ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​តំបន់​ កម្ពុជា​ថា​អាស៊ាន​មិន​ត្រូវ​ក្លាយ​ជា​«ចំណាប់​ខ្មាំង»​នៃ​វិបត្តិ​ភូមា​ឡើយ​។ រដ្ឋ​ដាក់​ទិវា​ឈ្នះ​ឈ្នះ​ជា​បុណ្យ​ជាតិ​ ខណៈ​អ្នក​វិភាគ​ថា​លោក​ ហ៊ុន សែន ​កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់​ខ្លួន។ សវនាការ​​​​លោក កឹម ​សុខា ​​បន្ត​ឡើង​វិញ ​​ចំពេល​នយោបាយ​វិវត្ត​គួរ​ឱ្យ​កត់​សម្គាល់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សកម្មជន​ទាមទារឯករាជ្យ​ក្រុង​ហុងកុង​ ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ។ តុលាការ​ប្រទេស​ប៊ែលហ្ស៊ិក​កាត់ទោស​មេខ្លោង​​រត់​ពន្ធមនុស្ស​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​អំពី​ការធ្វើ​ឲ្យ​ជន​ចំណាក​ស្រុក​ស្លាប់​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ។ ប្រធានាធិបតី​បារាំង​អំពាវនាវ​​ឲ្យ​មាន​​​ក្របខណ្ឌ​នៃ​​កិច្ចព្រមព្រៀង​សន្តិសុខ​​អឺរ៉ុប​ថ្មី​ជា​មួយ​អង្គការ​អូតង់​និង​រុស្សី។ ពលរដ្ឋ​អាមេរិកាំង​ចាប់ផ្តើម​ដាក់ពាក្យ​ស្នើសុំ​ឧបករណ៍​ធ្វើ​តេស្តរក​ជំងឺ​កូវីដ១៩​ដោយ​ឥត​គិត​ថ្លៃ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២២

ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្ត្រី៖ ទំនើបកម្ម​ផែ​យោធា​រាម នឹង​ពង្រឹង​ទ័ពជើងទឹក​កម្ពុជា។ តុលាការ​បញ្ចាំង​វីដេអូ​អំពី​ចលនា​សង្គ្រោះ​ជាតិ នៅក្នុង​សំណុំរឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ ១៨ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា គ្រួសារ​របស់​លោក​អស់​ជំនឿ​ថា រដ្ឋ​អាច​វែកមុខ​ឧក្រិដ្ឋជន។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ យើង​មាន​កិច្ចពិភាក្សា​អំពី​«វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​សម្រាប់​ក្មេង​និង​វ័យជំទង់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក នឹង​មាន​វិធានការ បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ចិន​និយាយ​ថា ខ្លួន​បាន​ព្រមាន​ដេញ​នាវា​ចម្បាំង​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អ្នកកាន់​សាសនា​អ៊ិស្លាម​ព្រួយបារម្ភ នៅ​ពេល​ដែល​ក្រុម​ជនជាតិ​ភាគតិច ចង់​បាន​អំណាច​នៅក្នុង​រដ្ឋ Rakhine។ របាយការណ៍​ថា CIA រក​ឃើញ​ថា «រោគសញ្ញា Havana» មិនមែន​ជា​យុទ្ធនាការ​ដោយ​អំណាច​បរទេស​ទេ។ ការប្រមើលមើល​ដ៏ស្រអាប់​ស្តីពី​ការងើប​ឡើងវិញ​នៃ​ទីផ្សារ​ពលកម្ម ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG