Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សមាជិក​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់ឃុំ បន្ត​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ធនាគារ​អេស៊ីលីដា​ថា របាយការណ៍​របស់​សង្គម​ស៊ីវិល​អំពី​បំណុល​កម្មករ​រោងចក្រ​ «គ្មាន​មូលដ្ឋាន» និង​«មាន​ចរិត​ញុះញង់»។ សមាគម​មីក្រូហិរញ្ញវត្ថុ​ចាត់​ទុក​របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពី​បំណុល​ពលរដ្ឋ​ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩​ថា​មាន​ភាព «មិន​ប្រក្រតី»។ រីឯ​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា នៅក្នុង​បទសម្ភាន៍​ជាមួយ​ VOA លោក John Bolton អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន បាន​ហៅ​លោកប្រធានាធិបតី​ Donald Trump ថា​ជា​មនុស្ស​មិន​នឹងនរ និង​គ្រោះថ្នាក់។ ពលរដ្ឋ​ហុងកុង​ដំបូង​គេ​ម្នាក់ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទភេរវកម្ម​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​សម្រាប់​ហុងកុង។ នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា ខណៈ​មាន​ភាពតានតឹង​ជាមួយ​ចិន​នៅ​បណ្តោយ​ព្រំដែន។ នាយករដ្ឋ​មន្ត្រី​បារំាង​លោក Macron ជ្រើស​រើស​នាយករដ្ឋ​មន្ត្រី​ថ្មី​ដើម្បី​កែប្រែ​អាណត្តិ​របស់​លោក និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីមួយបង្ហាញថា កម្មកររោងចក្រត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងខ្ចីគេបន្ថែមដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការអនុម័តច្បាប់ស្តីពីសន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង បង្កឲ្យមានភាពច្របូកច្របល់។ វិបត្តិជំងឺកូវីដ ១៩ បង្កឲ្យមានការច្នៃប្រឌិតថ្មីក្នុងវិស័យបច្ចេកវិទ្យា។ ការរៃអង្គាសប្រាក់របស់ចិនដើម្បីជួយអង្គការសុខភាពពិភពលោក WHO ទទួលបានប្រាក់តិចជាងការប៉ងចង់បាន។ ការចាប់ខ្លួននិងការផ្អាកអាជ្ញប័ណ្ណផ្សព្វផ្សាយ បង្ហាញពីការបង្ក្រាបរបស់រដ្ឋាភិបាលវៀតណាមលើសេរីភាពសារព័ត៌មាន។ ក្រុមបុគ្គលិកពេទ្យថា ជំងឺរាតត្បាតកូវីដ ១៩ មិនងាយនឹងត្រូវបានបញ្ឈប់ទាំងស្រុងនោះទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

XS
SM
MD
LG