កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២២ មីនា៖ ប្រេសិតរបស់ប្រធានអាស៊ានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយវិបត្តិនយោបាយ
ព័ត៌មានថ្ងៃនេះមានដូចជា ព្រឹត្តការណ៍សំខាន់ៗប្រចាំថ្ងៃចន្ទពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីជប៉ុនចង់ឃើញការបោះឆ្នោតមួយឆ្លុះបញ្ចាំងពីសំឡេងចម្រុះនៅកម្ពុជា។ ប្រេសិតរបស់ប្រធានអាស៊ានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយវិបត្តិនយោបាយ៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២២ មីនា៖ លោក ស ខេង អំពាវនាវកុំឲ្យបក្សប្រឆាំងបំផ្លើសការពិត និងកុំធ្វើជាអ្នកនយោបាយពូកែរំអួយ
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Biden ថា រុស្ស៊ីអាចប្រើការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ និងអាវុធគីមី។ លោក Zelenskyy បន្តស្នើសុំឲ្យមានជំនួបចរចាជាមួយលោក Putin។ លោក ស ខេង អំពាវនាវកុំឲ្យបក្សប្រឆាំងបំផ្លើសការពិត និងកុំធ្វើជាអ្នកនយោបាយពូកែរំអួយ និងព័ត៌មានផ្សេងទៀត៕