កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក៖ ៧ មីនា ២០២២
ព័ត៌មាននៅថ្ងៃនេះមាន ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីត្រៀមទម្លាក់គ្រាប់បែកលើទីក្រុង Odessa របស់អ៊ុយក្រែន។ ប្រទេសជាច្រើននៅអាស៊ី ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រទេសបារាំង រឹបអូសនាវាដែលជាប់ពាក់ព័ន្ធនឹងសម្ពន្ធមិត្តលោក Putin និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី៖ ៧ មីនា ២០២២
ព័ត៌មាននៅថ្ងៃនេះមាន អ៊ុយក្រែន នឹងទទួលបានជំនួយយោធានិងមនុស្សធម៌កាន់តែច្រើនឡើងពីអាមេរិក។ ចិននិងកម្ពុជា រួមគ្នាអំពាវនាវឱ្យមានការដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមផ្លូវទូត។ កម្មវិធី Hello VOA៖ «ការពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបង្កើតជាខ្សែរឿង» និងព័ត៌មានផ្សេងៗទៀត៕