កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១០ ឧសភា៖ អ្នកតាមដានចង់ឃើញការផ្សះផ្សានយោបាយ ក្រោយលោក ហ៊ុន សែន និងលោក កឹម សុខា ជួបគ្នាអស់៤ម៉ោង
ព័ត៌មានថ្ងៃនេះមានដូចជា ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃចន្ទពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកតាមដានចង់ឃើញការផ្សះផ្សានយោបាយ ក្រោយលោក ហ៊ុន សែន និងលោក កឹម សុខា ជួបគ្នាអស់៤ម៉ោង និងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១០ ឧសភា៖ លោក ហ៊ុន សែន ប្រធានអាស៊ាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាមេរិក
ព័ត៌មាននៅថ្ងៃនេះមាន អាមេរិកកំពុងពិចារណាផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយទៅឱ្យអ៊ុយក្រែន។ លោក ហ៊ុន សែន ប្រធានអាស៊ាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាមេរិក។ ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតឃុំសង្កាត់ដោយកុំឱ្យបារម្ភពីការគំរាមកំហែង និងព័ត៌មានផ្សេងទៀត៕