កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ២០ ឧសភា៖ បទសម្ភាសន៍អំពីអ្នកជំនាញមើលឃើញការវិវឌ្ឍទៅមុខតិចតួចក្នុងការអនុវត្តវិមជ្ឈការរយៈពេល២០ឆ្នាំ
ព័ត៌មាននៅថ្ងៃនេះមាន ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ បទសម្ភាសន៍អំពីអ្នកជំនាញមើលឃើញការវិវឌ្ឍទៅមុខតិចតួចក្នុងការអនុវត្តវិមជ្ឈការរយៈពេល២០ឆ្នាំ។ អាមេរិកនិងអាស៊ាននឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ២០ ឧសភា៖ កិច្ចប្រជុំកំពូលចតុភាគី Quad នៅក្នុងប្រទេសជប៉ុន នឹងផ្តោតលើការសាមគ្គីភាពគ្នាទប់ទល់នឹងចិន
ព័ត៌មាននៅថ្ងៃនេះមានដូចជា កិច្ចប្រជុំកំពូលចតុភាគី Quad នៅប្រទេសជប៉ុន នឹងផ្តោតលើការសាមគ្គីភាពគ្នាទប់ទល់នឹងចិន។ អ្នកវិភាគ៖ ទស្សនកិច្ចកូនប្រុសច្បងរបស់លោក ហ៊ុន សែន ទៅឥណ្ឌាជាការបង្ហាញមុខមាត់មេដឹកនាំថ្មីកម្ពុជា និងដើម្បីឱ្យមានតុល្យការទំនាក់ទំនងតំបន់ និងព័ត៌មានផ្សេងទៀត៕