កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ៦ ឧសភា៖ ១០ឆ្នាំក្រោយឃាតកម្មលោក ឈុត វុទ្ធី កូនប្រុសថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលជាការបិទបាំង
ព័ត៌មាននៅថ្ងៃនេះមានដូចជា ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការចរចាសំណុំរឿងក្រុមហ៊ុនណាហ្គាវើលដ៍បន្តជាប់គាំង។ ១០ឆ្នាំក្រោយឃាតកម្មលោក ឈុត វុទ្ធី កូនប្រុសថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលជាការបិទបាំង និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ៦ ឧសភា៖ លោក ហ៊ុន ណេង ដែលជាតំណាងរាស្រ្តនិងជាបងប្រុសលោកនាយករដ្ឋមន្ត្រី ទទួលមរណភាពដោយសារគាំងបេះដូង
ព័ត៌មានថ្ងៃនេះមានដូចជា លោក ហ៊ុន ណេង ដែលជាតំណាងរាស្រ្តនិងជាបងប្រុសលោកនាយករដ្ឋមន្ត្រី ទទួលមរណភាពដោយសារគាំងបេះដូង។ ការប្រយុទ្ធគ្នាដ៏ខ្លាំងកើតឡើងនៅរោងចក្រដែកថែបក្នុងទីក្រុង Mariupol ខណៈកងកម្លាំងអ៊ុយក្រែនកំពុងទប់ទល់នឹងកងទ័ពរុស្ស៊ី និងព័ត៌មានផ្សេងៗទៀត៕