Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក សម រង្ស៊ី ​ចាត់​ទុក​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​​ជា​ល្បិច​លោក ហ៊ុន សែន។ មេ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី ច្រានចោល​សាលក្រម​តុលាការ ដោយ​ចាត់​ទុក​ថា«គួរ​ឲ្យ​អស់​សំណើច»។ ក្រុម​ជន​ខិល​ខូច​បង្កើត​ព័ត៌មាន​លក់​វ៉ាក់សាំង​កូវីដ​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​នឹង​ស្នើ​ឲ្យ​មាន​លិខិត​ឆ្លងដែន​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ករណី​បំពុល​លោក Alexei Navalny។ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ៤៧ នាក់ ក្នុង​ទីក្រុង​ហុងកុង ឡើង​តុលាការ​ដើម្បី​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​វិទ្ធង្សនា។ ការ​ស្ទង់មតិ​អន្តរជាតិ​មួយ​បង្ហាញ​ថា ការ​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ កំពុង​កើន​ឡើង។ សហរដ្ឋ​អាមេរិក​ចូល​រួម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឡើង​វិញ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​២៤​នាក់​ទៀត​ភាគច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឆ្លង​ជំងឺកូវីដ១៩។ ថ្នាក់​ដឹក​នាំ​បក្ស​ជំទាស់​ហៅ​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ​ម្នាក់​ថា​ជា​ «ការ​ប៉ុនប៉ង​ផ្តាច់​ជីវិត​នយោបាយ»។ បុរស​៤​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាញ់​សម្លាប់ ក្នុង​ផែន​ការ​ចាប់​ជម្រិត​ដែល​ប៉ូលិស​ដឹង​មុន។ សហរដ្ឋ​អាមេរិក​សម្តែង​នូវ​ក្តី​កង្វល់​អំពី​ការ​ត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ាប្រើ​គ្រាប់បែក​ធ្វើឲ្យ​ងងីងងើ​លើ​បាតុករ ខណៈ​​រដ្ឋមន្ត្រី​អាស៊ាន​គ្រោង​ប្រជុំ​ជាមួយ​យោធា​មីយ៉ាន់ម៉ា។ ការ​ឆ្លង​កូវីដ១៩ កើនឡើង​វិញ​ទូទាំង​សាកល​លោក​ជា​លើក​ដំបូង ក្នុង​រយៈពេល​ ៧ សប្តាហ៍។ សវនាការ​របស់​តុលាការ​កាត់​ទោស​សកម្មជន​ក្រុង​ហុងកុង ៤៧ នាក់ ត្រូវ​បាន​ពន្យារ​ពេល ខណៈ​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ។ សមាជិក​សភា​អាមេរិក​ពិនិត្យ​លើ​អំណាច​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មីថា គ្មានពេលវេលាសម្រាប់ធ្វើអ្វីៗដូចមុនទេ។ កូវីដ១៩​ សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​កន្លះ​លាន​នាក់ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​កំពុង​កើន​ឡើង និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG