Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៤​ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រកាស​បន្ត​គាំទ្រ​ចិន​ពេញ​ទំហឹង ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ប្រយ័ត្ន​ការ​ថ្លែង​ជា​សាធារណៈ។ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​បន្ត​កាន់​អំណាច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ផ្តល់​សក្ខីកម្ម​អំពី​ការដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ អង្គការ​សហប្រជាជាតិ​ថា ការ​គំរាម​កំហែង​បរិស្ថាន​ជា​បញ្ហា​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស។ លោក​ស្រី Aung San Suu Kyi នៃ​ប្រទេស​មីយ៉ាន់ម៉ា ខកខាន​​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ក្នុង​ពេល​ចុង​ក្រោយ​នេះ​ដោយ​សារ​លោកស្រី​មាន​ជំងឺ។ ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នូវែលសេឡង់ បន្ត​បិទ​ខ្ទប់​ក្នុង​លក្ខណៈ​តឹង​រ៉ឹង។ ទីក្រុង​សៀងហៃ​​​ក្នុង​ប្រទេស​ចិន​ ផ្អាក​សាលារៀន​ និង​ជើង​ហោះ​ហើរ​ ដោយ​សារ​​ខ្យល់​ព្យុះ​ទីហ្វុង​កំពុង​រំគិល​មក​ជិត។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា ពលរដ្ឋ​អាមេរិកាំង​អ្នក​មាន​បំផុត​គេច​បង់​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ខណៈ​បក្ស​កាន់​អំណាច​ច្រាន​ចោល​​​​សំឡេង​ឆ្លើយ​ឆ្លង​ថ្មីៗ។ ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​គ្រា​សាលា​រៀន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ។ សមត្ថកិច្ច​ដោះ​លែង​មនុស្ស​២១​នាក់ និង​បន្ត​ឃុំ​ខ្លួន​៩​នាក់ ក្នុង​ជម្លោះ​ដី​ធ្លី​​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល។ សៀវភៅ​និពន្ធ​ដោយ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ស្លាប់​មុន​មាន​ឈ្មោះ​បោះ​សំឡេង ទទួល​បាន​ការ​កោត​សរសើរ​ច្រើន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Blinken ​នឹង​ប្រឈម​​ការ​ដេញដោល​បន្ថែម​រឿង​ដក​កងទ័ព​​​​ពី​អាហ្វហ្គានីស្ថាន​អំឡុង​ផ្តល់​សក្ខីកម្ម​នៅ​​ព្រឹទ្ធសភា​នៅ​ថ្ងៃអង្គារ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជីវិត​នៅ​អាហ្វហ្គានីស្ថាន។ អង់គ្លេស​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​ក្មេង​អាយុ​ពី​១២​ទៅ​១៥​ឆ្នាំ។ បុរស​ម្នាក់​ដែល​មាន​អាវុធ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​វិមាន​សភា​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG