Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៦ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។ សាលា​រៀន​នៅ​ភ្នំពេញ​ចាប់​ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សៀវភៅ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ពេល​ខាង​មុខ​​និយាយ​ពី​ភាព​មន្ទិល​​នៃ​វិចារណញ្ញាណ​របស់​លោក​ Trump និង​ការ​​ហៅ​​ទូរសព្ទ​​ជា​សម្ងាត់​របស់​ឧត្តម​សេនីយ៍​យោធា​អាមេរិក​ ជាមួយ​ឧត្តមសេនីយ៍​ចិន។ សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ដោយ​​ពលកម្ម​បង្ខិត​បង្ខំ​នៅ​ក្នុង​ប្រទេស​ចិន។ សមាជិក​សភា​ថៃ ជជែក​ដេញដោល​សេចក្តី​ព្រាងច្បាប់​​ដែល​រង់ចាំ​ជា​យូរយារ​មក​ហើយ​ស្តីពី​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ចាប់​ពង្រត់។ សហភាព​អឺរ៉ុប​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ចំនួន​២០០​លាន​ដូស​​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។ ប្រធាន​សហភាព​អឺរ៉ុប​ អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​​ អភិវឌ្ឍ​​សមត្ថភាព​ការពារ​ខ្លួន​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ទ្វីប​អាហ្វ្រិក​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៦ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុមហ៊ុន GFX ពន្យារ​ពេល​អតិថិជន​មក​ទទួល​ប្រាក់​សំណង​៣០% ខណៈ​លោក ហ៊ុន សែន ឲ្យ​សម្រុះសម្រួល​ជម្លោះ មុន​ប្តឹង​ទៅ​តុលាការ។ សង្គម​ស៊ីវិល ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ផ្តល់​សំណង​សមរម្យ​ដល់​អ្នក​មាន​ជម្លោះ​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើ​យើង​ត្រូវការ​ចាក់​វ់ាក់សាំង​កូវីដ១៩​មួយ​ដូស​បន្ថែម​ទៀត ឬ​វ៉ាក់សាំង​ជំរុញ​ដែរ​ឬ​ទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស គ្រោង​ជួយ​អូស្ត្រាលី​ផលិត​នាវា​មុជទឹក​ប្រើ​នុយក្លេអ៊ែរ។ មាន​សេចក្តី​រាយ​ការណ៍​ថា ឥណ្ឌា​ជិត​បន្ត​ការបញ្ចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ អាមេរិក​គាំទ្រ​ប្រទេស​លីទុយអានី​ក្នុង​ជម្លោះ​ជាមួយ​ចិន​អំពី​កោះតៃវ៉ាន់។ មេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច ជំរុញ​ឱ្យ​មាន​គោលដៅ​ថ្មី​ក្នុង​ការការពារ​ព្រៃ​អាម៉ាហ្សូន​ពី​ការកាប់​បំផ្លាញ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG