Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​មន្រ្តី​សិទ្ធិ​មនុស្ស​និង​អ្នកកាសែត បារម្ភ​អំពី​ការបន្ត​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ។ លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នក​វិភាគ លោក សេង សារី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​រួមមាន​ រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប នឹង​ពិភាក្សា​បញ្ហា​កិច្ចព្រមព្រៀង​នាវា​មុជ​ទឹក​ប្រើ​ដោយ​ថាមពល​នុយក្លែអ៊ែរ។ ក្រុមហ៊ុនឱសថ Pfizer របស់​អាមេរិក​និយាយ​ថា​ វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​របស់​ខ្លួន​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​៥​ឆ្នាំ​ទៅ​១១​ឆ្នាំ។ អ្នកស្រី Suu Kyi មិន​​​បញ្ចេញ​យោបល់​​ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​មាន​សង្គ្រាម​ប្រឆាំង​របប​សឹក​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ូលិស​ក្រុង​ហុងកុង​ប្រកាស​ចាប់​ខ្លួន​​ក្រុម​និស្សិត​ ដែល​ថ្លែង​សុន្ទកថា​និង​ប្រមូល​អាហារ​សម្រាប់​អ្នក​ទោស។ នាយករដ្ឋមន្ត្រី​ថ្មី​នៃប្រទេសម៉ាឡេស៊ី​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​ព័ត៌មាន​ផ្សេង​ទៀត៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ២១ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា «ចូលដៃ»​ជាមួយ​ចិន។ ពលរដ្ឋ៩​នាក់​ត្រូវបាន​ដោះ​លែង ក្រោយ​សន្យា​ឈប់​តវ៉ា​រឿង​​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ សហជីព៖ កម្មករ​អាច​ពិចារណា​ប្រើ​សិទ្ធិ​តវ៉ា បើ​និយោជក​បង្ហាញ​ចេតនា​មិន​ដំឡើង​ប្រាក់​ឈ្នួល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden នឹង​ប្រើ​កិច្ចប្រជុំ​​អង្គការ​សហ​ប្រជាជាតិ​​ជំរុញ​ពហុភាគី​និយម និង​សកល​និយម។ សហរដ្ឋ​អាមេរិក បន្ធូរ​ការរឹតត្បិត​អំពី​វីរុស​កូរ៉ូណា​សម្រាប់​ការធ្វើ​ដំណើរ​បរទេស។ អ្នក​ផលិត​ឱសថ​ថា វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer មាន​សុវត្ថិភាព​សម្រាប់​កុមារ​អាយុ​ចន្លោះ​៥ ដល់​១១​ឆ្នាំ។ ក្រុម​អ្នកវិភាគ៖ ចិន​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាមរយៈ​កិច្ចសន្យា​ផ្គត់ផ្គង់​បណ្តាញ​ទូរគមនាគមន៍ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG