Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ២២ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន តើ​កម្ពុជា​គួរ​និយាយ​អ្វីខ្លះ​ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ? លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា​«ចូលដៃ»​ជាមួយ​ចិន។ សហជីព៖ កម្មករ​អាច​ពិចារណា​ប្រើ​សិទ្ធិ​​តវ៉ា បើ​និយោជក​បង្ហាញ​ចេតនា​មិន​ដំឡើង​ប្រាក់ឈ្នួល។ ​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សហប្រជា​ជាតិ​លោក Biden ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​​​ក្នុង​ការ​ដោះ​ស្រាយ​ការ​ប្រឈម​ជា​សាកល។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​ជំរុញ​ឲ្យ​អឺរ៉ុប«គិត​ឲ្យ​បាន​​ហ្មត់ចត់»អំពី​សម្ព័ន្ធភាព។ ការ​ប្រឆាំង​តវ៉ា​ក្នុង​ទីក្រុង Melbourne លើ​ការ​រឹតបន្តឹង​វិធានការ​ប្រឆាំង​ជំងឺកូវីដ១៩។ អ្នក​ស្រី Suu Kyi ឡើង​តុលាការ​​ពី​បទ​ញុះ​ញង់​ និង​បាន​និយាយ​ថា​អ្នក​ស្រី​មិន​មាន​កំហុស​នោះ​ទេ និង​ព័ត៌មាន​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២២ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​​ព័ត៌មាន នឹង​ត្រូវ​អនុម័ត​ដោយ​សភា​នៅ​ចុង​ឆ្នាំ​២០២១។ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិតបំភ័យ​អ្នកវិភាគ និង​អ្នករិះគន់។ អ្នកការពារ​សិទ្ធិ​ការងារ រិះគន់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ថា ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅក្នុង​សុន្ទរកថា​ក្នុង​មហា​សន្និបាត​អ.ស.ប. លោក Biden ជំរុញ​សាមគ្គីភាព​ប្រឈម​បញ្ហា​សាកល។ អង្គការ​សុខភាព​ពិភពលោក​ថា ឥឡូវនេះ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) លេច​ធ្លោ​ជុំវិញ​ពិភពលោក។ សមាជិក​សភា​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌ ចាត់​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ដែល​កំពុង​កើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ រហូត​មក​ដល់​ពេល​នេះ​ ពួក​តាលីបង់​មិន​បាន​ធ្វើ​អ្វី​សោះ​តាម​ការប្តេជ្ញា​ប្រឆាំង​ភេរវកម្ម។ ករណី​ភេរវកម្ម​ក្នុង​ស្រុក​របស់​អាមេរិក «ផ្ទុះឡើង»។ បណ្ដាញ​កំពង់ផែ​ដឹក​ជញ្ជូន​របស់​ចិន​នៅ​លើ​សាកលលោក បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG