Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣០ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នក​កាសែត​ក្នុង​ខេត្ត​កោះកុង​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ក្រោយ​ធ្វើ​សេចក្តី​រាយការណ៍​ពី​វិវាទ​ដីធ្លី។ រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជាសារ​ជាថ្មី​ ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បេសកជន​សហរដ្ឋ​អាមេរិក​ថា កិច្ចព្រមព្រៀង AUKUS មិន​គំរាម​កំហែង​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ។ ដែន​កោះតៃវ៉ាន់ ស្នើ​រឹតបន្តឹង​ច្បាប់​ដើម្បី​ការពារ​ការលួច​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន​ដីគោក។ សេដ្ឋកិច្ច​វៀតណាម បាន​រួញតូច​នៅ​ក្នុង​ត្រីមាស​ទី៣។ តម្លៃ​រូបិយប័ណ្ណ​របស់​មីយ៉ាន់ម៉ា បាន​ធ្លាក់​ថ្លៃ​៦០% ស្របពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ធ្លាក់ចុះ​ចាប់តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា​មក។ កងទ័ព​ប្រទេស​អង់គ្លេស នឹង​ចែកចាយ​ប្រេង​ឥន្ធនៈ​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ការផ្គត់ផ្គង់​ប្រេង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ខេត្ត​កោះកុង កាត់ទោស​អ្នកកាសែត​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ ពី​បទ​ញុះញង់។ នគរបាល​ចិនចែក​ព័ត៌មាន​សម្ងាត់​និង​ផ្ដល់​បច្ចេកវិទ្យា​តាមដាន​ជាមួយ​កម្ពុជា ហើយ​ជួយ​សង់​ទីបញ្ជាការ​កណ្ដាល​នគរបាល​ជាតិ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«បញ្ហា​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​រំលោភ​បំពាន​នាំឲ្យ​មាន​អន្តរាគមន៍​ពី​ក្រុម​មន្ត្រី​អ.ស.ប.»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សភា​ស.រ.អ.​ប្រុងប្រៀប​អនុម័ត​ថវិកា​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ស.រ.អ.។ សមាជិក​សភា​សហរដ្ឋ​អាមេរិក ជជែក​ដេញដោល​អំពី​សង្គ្រាម​ដែល​ឧត្តមសេនីយ​កំពូល​អាមេរិក​ថា «ជា​សង្គ្រាម​ដែល​មិន​អាច​ឈ្នះ​បាន»។ ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អំពាវនាវ​ឲ្យ​លោក Biden គាំទ្រ​ការតាំង​ទីលំនៅ​របស់​ជនជាតិ​អាហ្វហ្គានីស្ថាន​និង​ជនជាតិ​ផ្សេង​ទៀត។ ពួក​តាលីបង់​និង​ចិន តវ៉ា​ការរំលោភ​ដែន​អាកាស​អាហ្វហ្គានីស្ថាន​ដោយ​អាមេរិក។ កូរ៉េ​ខាងជើង ច្រានចោល​ការអំពាវនាវ​របស់​អាមេរិក​ឱ្យ​មាន​កិច្ច​ចរចា។ ពលរដ្ឋ​មីយ៉ាន់ម៉ា ប្រយុទ្ធ​ដើម្បី​មាន​អ៊ីនធឺណិត និង​ព័ត៌មាន​ផ្សេងទៀត៕

XS
SM
MD
LG