Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៦ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​កំណត់​តួលេខ​ដំឡើង​ប្រាក់​ឈ្នួល​២២,២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដើម្បី​ចរចា​ជាមួយ​ភាគី​រោង​ចក្រ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​លើ​រថយន្ត​​ដាក់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​នេះ មាន​កិច្ចពិភាក្សា​អំពី «ការ​ដើរ​ប្រញ្ចាស​សម័យ៖ ការ​តស៊ូ​របស់​ស្រ្តី​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​យុវវ័យ​និង​ជួយ​បរិស្ថាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​សន្យា​ជាថ្មី​ថា​នឹងជម្លៀស​ពលរដ្ឋអាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន។ លោក Blinken ទៅ​ប្រទេស​កាតា និង​អាល្លឺម៉ង់​​ដើម្បីពិភាក្សា​កិច្ចការទូត​អំពី​​អាហ្វហ្គានីស្ថាន។ ក្រុម​តាលីបង់​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​តំបន់ ​Panjshir Valley។ ទាហានហ្គីណេ​អះអាង​ថា ​​ពួកគេ​បាន​ធ្វើ​រដ្ឋ​ប្រហារ​បាន​ជោគជ័យ។ មនុស្ស៣នាក់បានស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ភាព​អត់ធ្មត់ខាង​យុទ្ធសាស្ត្រ​ក្លាយ​ជា​​ភាព​​ក្រេវក្រោធ​ចំពោះ​ការ​យឺតយ៉ាវ​​នៃ​កិច្ចចរចាពាណិជ្ជកម្ម​រវាង​អាមេរិកនិង​ចិន៕

XS
SM
MD
LG