កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២១ ធ្នូ ២០២០
ព័ត៌មានសំខាន់ៗមានដូចជា កម្ពុជាឆ្នាំ២០២០ កត់សម្គាល់ដោយទណ្ឌកម្មអន្តរជាតិនិងការបន្តយាយីលើអ្នករិះគន់រដ្ឋាភិបាល។ អង្គការសហប្រជាជាតិកំពុងរង់ចាំលោក Biden ចូលរួមជាថ្មី។ អំពើពុករលួយជាមូលហេតុនៃការជួញដូរសត្វព្រៃដ៏គួរឱ្យបារម្ភក្នុងប្រទេសនីហ្សេរីយ៉ា។ របាយការណ៍អង្គការសហប្រជាជាតិថា ការបិទសកម្មភាពសង្គមមិនជួយទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ៕
ព័ត៌មានពេលរាត្រី៖ ២១ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំពេលមានការឆ្លងក្នុងសហគមន៍នៅប្រទេសថៃ។ លោក ស ខេង ថ្លែងថា អ្នកជំទាស់ទាញផលចំណេញពីហិង្សារបស់អាជ្ញាធរ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នា»។ ព័ត៌មានអន្តរជាតិវិញមានដូចជាសមាជិកសភាសហរដ្ឋអាមេរិក ព្រមព្រៀងគ្នាលើកញ្ចប់ជំនួយវិបត្តិកូវីដ១៩ដែលមានទឹកប្រាក់៩រយពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីថៃជំរុញឲ្យរក្សាភាពស្ងប់ស្ងាត់ខណៈការផ្ទុះរាតរាត្បាតថ្មីនៃកូវីដ១៩ នាំឲ្យករណីឆ្លងកើនឡើងគំហុក។ ចក្រភពអង់គ្លេសធ្វើការប្រជុំគ្រាអាសន្ននៅថ្ងៃច័ន្ទនេះ ក្រោយមានការហាមការធ្វើដំណើរពីអង់គ្លេសដោយប្រទេសផ្សេងៗ។ លោក Trump ចង់ឲ្យតុលាការកំពូលអាមេរិកបដិសេធលទ្ធផលការបោះឆ្នោតនៅរដ្ឋ Pennsylvania។ តុលាការកំពូលក្រុងហុងកុងអនុញ្ញាតឲ្យប្រើច្បាប់គ្រាអាសន្នហាមឃាត់ការពាក់ម៉ាសពេលតវ៉ា។ សហរដ្ឋអាមេរិក ស្តីបន្ទោសពួកកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតនៅទីក្រុងបាដាដ។ អង្គការសុខភាពពិភពលោកលើកឡើងថា ការខ្វះប្រាក់បានរារាំងក្រុមប្រទេសក្រីក្រមិនឱ្យបានទទួលវ៉ាក់សាំងនិងការព្យាបាល៕