Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១០ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថ្មីថា ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​ ២​​ បង្ក​«មហន្ត​រាយ​​សិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ មេធាវី​ថា​ លោក កឹម សុខា មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដែល​លោក សម រង្ស៊ី បាន​ប្រកាស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​បាន​ដល់​ទី​បញ្ចប់។ ព្រឹទ្ធ​សភា​អាមេរិក​ ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ច្បាប់​ហេដ្ឋារចនា​សម្ព័ន្ធ។ ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ជិត​៥​សែន​នាក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។ ចារកម្ម​កាន់​តែ​សកម្ម​ ខណៈ​ចិន​និង​តៃវ៉ាន់​ខ្វះ​​ការ​ទាក់​ទង​​ប៉ុន្តែ​ប្រើ​ឧបករណ៍​អ៊ីនធឺណិត។ មន្ត្រី​មូលដ្ឋាន​ថា​ ​មនុស្ស​យ៉ាង​តិច​ ៥១ ​នាក់​​​បាន​ស្លាប់​​​ក្នុង​ការ​វាយ​​​​​ឆ្មក់​ចូល​​ភូមិ​ក្នុង​ប្រទេស​ម៉ាលី។ ក្រុម​ប្រឹក្សា​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ចេញ​របាយ​ការណ៍​​ស្តីពី​កំណើន​កម្តៅ​​ផែន​ដី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១០ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​ថ្មី​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន ដោយ​ប្តេជ្ញា​ដោះស្រាយ​​បញ្ហា ក្រោម​គោលការណ៍​កុងសង់ស៊ីស។ មន្រ្តី​សុខាភិបាល​កម្ពុជា​ថា​ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មិន​ចាំបាច់​ចាក់​វ៉ាក់​សាំង​ភ្លាមៗ​ទេ ​រង់ចាំ​យ៉ាង​តិច​៦​ខែ​សិន។ របាយការណ៍​ថ្មី​បង្ហាញ​​ថា ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​បង្ក​«មហន្ត​រាយ​​សិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យោធា​សហរដ្ឋ​អាមេរិក​នឹង​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា។ ប្រធានាធិបតី​ម៉ិកស៊ិក​និង​អនុប្រធានាធិបតី​អាមេរិក​ពិភាក្សា​អំពី​បញ្ហា​ចំណាក​ស្រុក និង​ជំរុញ​សេដ្ឋកិច្ច​អាមេរិក​កណ្តាល។ សហ​រដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ​អនាគត​អាហ្វហ្គានីស្ថាន​មិន​ល្អ​ទេ។ បង់ក្លាដែស​ចាក់​វ៉ាក់សាំង​បង្ការ​ឱ្យ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពេល​ជំងឺ​កូវីដ១៩​បន្ដ​រាតត្បាត។ កូរ៉េ​ខាងជើង​ស្តីបន្ទោស​សមយុទ្ធ​អាមេរិក-កូរ៉េ​ខាងត្បូង​ ដោយ​តាំង​ចិត្ត​បង្កើន​អាវុធ​ខ្លួន​ឯង៕

XS
SM
MD
LG